អ្នក​គំនូរ​វ័យ​ក្មេងគ្មាន​គ្រូ​ ចង់​ក្លាយ​ជា​វិចិត្រករ​ល្បី​ល្បាញ​មួយ​រូប

មិន​បាន​រៀន​សូត្រ​គូរ​រូប​ពី​គ្រូ​ណា​ឡើយ ប៉ុន្តែ​យុវជន​ម្នាក់​អាច​​ប្រើ​តែ​ប៊ិច​គូស​វាស​ចុះ​ឡើង​បង្កើត​ជា​ក្បាច់​មាន​រូប​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​អនាគត​រូប​គេ​ចង់​ក្លាយ​ជា​វិចិត្រករ​ល្បី​ល្បាញ​មួយ​រូប។

 

អ្នក​គំនូរ​វ័យ​ក្មេងគ្មាន​គ្រូ​ ចង់​ក្លាយ​ជា​វិចិត្រករ​ល្បី​ល្បាញ​មួយ​រូប

 

​កយ ពិសាល ម្ចាស់​គំនូរ​គ្មាន​គ្រូ ប្រាប់​ថា​ខ្លួន​មាន​ដុង​ខាង​គូ​នេះ​តាំង​ពី​ថ្នាក់​ទី​៣ ។ កាល​នោះ ពិសាល​ចេះ​តែ​គូរ​នេះ​គូរ​នោះ​តាម​រូប​ដែល​គេ​តាំង ហើយ​មិត្តភ័ក្ដិ​និង​លោកគ្រូ​អ្នក​គ្រូ​សរសើរ​ថា​ពិសាល​មាន​ទេពកោសល្យ និង​គូ​បាន​ស្អាត​ទៀត​ផង។​

 

លុះ​យូរ​ទៅ​ៗ អ្នក​មក​ពី​បាត់ដំបង​រូប​នេះ​យល់​ថា ការ​គូរ​តាម​តែ​គេ ពុំ​មាន​ន័យ​អ្វី​ឡើយ។ ម្ល៉ោះ​ហើយ​ខ្លួន​ចាប់​ផ្ដើម​បែក​គំនិត បង្កើត​របៀប​គូ​ដោយ​ខ្លួន​ឯង​ដោយ​ប្រើ​ភាព​ច្នៃ​ប្រឌិត​ ដោយ​ពង្រឹង​តាម​ការ​មើល Youbute។

 

យុវជន​អាយុ​២១​ឆ្នាំ ដែល​ឪពុក​ស្លាប់​ចោល​ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍ តែង​ឆ្លៀត​គូរ​គំនូរ​ ពេល​ទំនេរ​បន្ទាប់​ពី​ការ​សិក្សា​ ដោយ​បំបែក​ជា​ក្បាច់​ផ្សេង​ៗ​មាន​លាយ​ក្បាច់​ខ្មែរ​និង​ការ​រចនា​ប្លែក​ៗ។ ការ​គូរ​កាន់​តែ​រីក​ចម្រើន បើ​ទោះ​មិន​មាន​ឧបករណ៍​ទំនើប​ដូច​វិចិត្រ​ករ​ដទៃ ពិសាល​ប្រើ​តែ​ប៊ិច​តម្លៃ​១០០០​រៀល សម្រាប់​គំនូរ​របស់​ខ្លួន​ប៉ុណ្ណោះ។

 

អ្នក​គំនូរ​វ័យ​ក្មេងគ្មាន​គ្រូ​ ចង់​ក្លាយ​ជា​វិចិត្រករ​ល្បី​ល្បាញ​មួយ​រូប

 

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ស្ងើច​សរសើរ​នូវ​ស្នាដៃ​គំនូរ​សិល្បៈ​នៅ​ពេល​ពិសាល​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​យក្ស​នេះ។ អ្នក​ខ្លះ​ថែម​ទាំង​យក​គំនូរ​ទៅ​ប្ដូរ​លើ Cover របស់ Account FB ខ្លួន​ក៏​មាន ខ្លះ​ទៀត​ចុច like និង share ត​ៗ​គ្នា​ផង​ដែរ។ ពិសាល​ប្រាប់​ថា ដោយ​សារ​ទេព​កោសល្យ​នេះ មាន​លោក​គ្រូ​ម្នាក់​បាន​ទាក់​ទង​ពិសាល​ទៅ​ធ្វើ​ការ​ជាមួយ។ នា​ថ្ងៃ​អនាគត យុវជន​រស់​នៅ​ជាមួយ​ជីដូន​ក្រោយ​បាត់​បង់​ឪពុក​រូប​នេះ ចង់​ក្លាយ​ជា​វិចិត្រករ​ល្បី​ល្បាញ​មួយ​រូប៕

 

សូម​ទស្សនា​វីដេអូ៖

 

 

អត្ថបទ៖ លឹម សុ​នា​