ម្ចាស់​ហាង​ធ្វើ​អ្វី​លោក “​ចោរ​” ស្វា​អត់​កើត លទ្ធផល អស់​លុយ ១៤៥ ដុល្លារ លេង​! (Video Inside)

ម្ចាស់ហាងម្នាក់បានស្លុតរន្ធត់ នៅពេលសត្វស្វា១ក្បាល បានធ្វើព្យុះភ្លៀងនៅក្នុងហាងរបស់គាត់ និងលួចយកលុយពីក្នុងថតតុនៃកន្លែងគិតលុយ ចាកចេញបាត់ស្រមោល ។ ហេតុការណ៍ទាំងស្រុងនេះ បានកើតឡើងនៅឯហាងលក់គ្រឿងអលង្ការ១កន្លែង នៅក្នុងប្រទេសឥណ្ឌា ។

ម្ចាស់​ហាង​ធ្វើ​អ្វី​លោក “​ចោរ​” ស្វា​អត់​កើត លទ្ធផល អស់​លុយ ១៤៥ ដុល្លារ លេង​! (Video Inside)

វីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានបង្ហោះចូលអ៊ីនធើរណេត បានបង្ហាញឲ្យឃើញសត្វស្វា១ក្បាល បានស្ថិតនៅខាងក្រៅទ្វារកញ្ចក់នៃហាង ។ ខណៈពេលនោះ បុគ្គលិកម្នាក់បានព្យាយាមឲ្យចេកវាស៊ី ដោយសង្ឃឹមថា វានឹងចាកចេញទៅវិញ ។

បុគ្គលិករូបនោះ ភ្លាមៗនោះ បានទាញទ្វារបិតចូលក្នុងហាងវិញ ។ ទោះជាយ៉ាងណា សត្វស្វានោះបានគ្រប់គ្រងបើកទ្វារ និងចូលអុកឡុកនៅខាងក្នុងតែម្តង ។

វាបានឡើងលើតុ និងបន្ទាប់មក អង្គុយនៅលើកៅអីអ្នកគិតលុយ ។ មិនយូរប៉ុន្មាន វាក៏បានខិតជិត និងចាប់ទាញថតតុច្បាមលុយ ។ ឃើញដូច្នោះ ម្ចាស់ហាងក៏បានព្យាយាមយកចេក “សូកប៉ាន់” វាម្តងទៀត ។ ប៉ុន្តែ វាពុំអើពើ និងដាក់លុយចូលមាត់ រួចរត់ចេញពីហាងបាត់ស្រមោល ។

ចុងបញ្ចប់នៃវីដេអូ ក៏បានបង្ហាញម្ចាស់ហាងបានរត់តាម “លោកចោរ” កំពូលលឿនេះ ក្នុងបំណងនាំយកលុយត្រឡប់មកវិញ ។ តាមម្ចាស់, នោះស្វានោះបាន “ប្លន់” លុយរបស់គាត់អស់ចំនួន ១៤៥ ដុល្លារ ៕