​​​​​​ក្រឡាប់​​រថយន្ត​​នៅ​ថៃ​​ស្លាប់​ខ្មែរ​ ៦​នាក់​ និង​របួស​​២៤​នាក់​​​​

​​​​​​​​​​ជន​ចំណាក​​ស្រុក​កម្ពុជា​​ចំនួន​ ៦​នាក់​​​បាន​​​ស្លាប់​ និង​​២៤​នាក់​​របួស​​ ​ក្នុង​ហេតុការណ៍​​​​​​​​​រថយន្ត​ Pickup ​​​បើក​ធ្លាក់​ផ្លូវ​​ទៅ​បុក​បង្គោល​​ភ្លើង​​​​​​​​​​ ​នៅ​ស្រុក​វឌ្ឍ​នគរ​ ខេត្ត​ស្រះកែវ​ ​នៅ​​ព្រឹក​ព្រលឹម​ថ្ងៃ​​ពុធ​នេះ។

 

​​​​​​ក្រឡាប់​​រថយន្ត​​នៅ​ថៃ​​ស្លាប់​ខ្មែរ​ ៦​នាក់​ និង​របួស​​២៤​នាក់​​​​

​​

គ្រោះ​​ថ្នាក់​​បាន​​កើត​​ឡើង​​​កាល​វេលា​ម៉ោង​ ២​យប់​ ​​នៅ​ជិត​​គីឡូម៉ែត្រ​​លេខ  283-284 ​ផ្លូវ​​សុវណ្ណាសន ក្នុង​ស្រុក​ខាង​លើ។

 

​ក្រុម​​ជួយ​សង្គ្រោះ​​ថៃ​​​និយាយ​ថា​​ពួក​​គេ​​បាន​ទទួល​​​​ដំណឹង​សុំ​ជំនួយ​​​ភ្លាមៗ​ បន្ទាប់​​ពី​កម្មករ​ចំណាក​ស្រុក​​​ជា​ច្រើន​ជាប់​នៅ​ក្រោម​​រថយន្ត​​​​​ដែល​ក្រឡាប់។ ​​​​កម្មករ​​ចំនួន​​ ២៤​នាក់​​ត្រូវ​​បាន​ទាញ​ចេញ​​​ទាំង​នៅ​រស់​ និង​​៦​នាក់​​​បាន​ស្លាប់​​​បាត់បង់ជីវិត​នៅកន្លែង​កើត​ហេតុ ដោយ​​​មានស្រី ៣នាក់​ ប្រុស​៣នាក់។

 

​​​​កម្មករ​របួស​​ម្នាក់​​​​​ឈ្មោះ ​ស្វន ​សុភាព​ អាយុ ​៣០​ឆ្នាំ​​​និយាយ​ថា ​​​​​​ជនជាតិ​ខ្មែរ​ទាំង​អស់​មក​ពី​ខេត្ត​ពោធិ៍សាត់ ​ជិះ​រថយន្ត​​នៅ​ផ្សារ​​រ៉ុងឃ្លឿ​ ស្រុក​អារញ្ញ​ ​​ដើម្បី​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ៕​

 

​​​​​​ក្រឡាប់​​រថយន្ត​​នៅ​ថៃ​​ស្លាប់​ខ្មែរ​ ៦​នាក់​ និង​របួស​​២៤​នាក់​​​​

 

​​​​​​ក្រឡាប់​​រថយន្ត​​នៅ​ថៃ​​ស្លាប់​ខ្មែរ​ ៦​នាក់​ និង​របួស​​២៤​នាក់​​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ThaiPBS​​