ខណៈ​នេះ រាជធានី​ភ្នំពេញ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ទៃមេឃ​ងងឹត​លាយឡំ​នឹង​ផ្គរ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជា​ច្រើន​នាទី​នោះ​រួច​មក ស្រាប់តែ​នៅ​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​០៨ មិថុនា​នេះ ភ្លៀង​បាន​ចាប់​ធ្លាក់​ខ្លាំង​ស្ទើរ​ភូមិសាស្ត្រ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ។ មក​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ជន់​លិច​និង​ស្ទះផ្លូវ​នៅឡើយ​ទេ ៕