ភេសជ្ជៈ​ហ្ស៊ូ​ស ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​

ភេសជ្ជៈ​ហ្ស៊ូ​ស ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​



ដើម្បី​រួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​បាល់ទាត់ ឲ្យ​កាន់​តែ​ខ្លាំង​ថែមទៀត​នោះ ភេសជ្ជៈ​ហ្ស៊ូ​ស​(ZEUS) ​ដែល​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៥០​លាន​រៀល ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ក្នុង​ជំនួប​ជើង​ទី​២ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ឆាយ​នី​ស​តៃប៉ិ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ជុំវិញ​ការ​ប្រគល់​ប្រាក់ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក គី សុង ថេ​ង អគ្គនាយករង ក្រុមហ៊ុន ស៊ុន ស៊ូ​ន អាហរ័ណ នី​អា​រ័​ណ បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ភេសជ្ជៈ​ហ្ស៊ូ​ស​(ZEUS)​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នា​ពេល​នេះ ក្នុង​ទិសដៅ​ចូ​ល​រួម​លើកស្ទួយ​ដល់​កីឡា​ជាតិ និង​លើកទឹកចិត្ត​ដល់​កីឡាករ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា​ជាតិ​ឲ្យ​ឈាន​ទៅ​រក​គោលដៅ​មួយ​កាន់តែ​រីកចម្រើន​។

លោក​បន្ត​ទៀត​ថា ការឧបត្ថម្ភ​ចូលរួម​ទៅ​ក្នុង​វិស័យ​កីឡា​មិន​ថា​បាល់ទាត់ ឬ​កីឡា​ផ្សេងៗ​ទៀត​នោះ​ទេ ភេសជ្ជៈ​ហ្ស៊ូ​ស​(ZEUS)​នៅតែ​បន្ត​ឧបត្ថម្ភ ដើម្បី​លើកស្ទួយ​ដល់​កីឡា​ជាតិ​របស់​យើង។ លើស​ពី​នេះ​ ភេសជ្ជៈ​ហ្ស៊ូ​ស​(ZEUS)​ក៏​មាន​គម្រោង ​និង​ជួយ​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ក្រុម​ប្រកួត​League កំពូល​ផង​ដែរ​។

សូម​បញ្ជាក់​ថា ភេសជ្ជៈ​ហ្ស៊ូ​ស​(ZEUS)​មាន​ដើមកំណើត​ម៉ាក​មកពី​សហរដ្ឋអាមេរិក ហើយ​ធ្វើ​ការ​ផលិ​ត​ នៅ​ប្រទេស​ម៉ាឡេស៊ី​៕

គួរ​រំលឹក​ដែរ​ថា ការប្រកួត​ក្នុង​ជំនួប​ជើង​ទី​២ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ឆាយ​នី​ស​តៃប៉ិ យ​ប់​ថ្ងៃទី​០៧ ខែ​​មិថុនា​ម្សិលមិញ​នោះ កម្ពុជា​បាន​ឈ្នះ​២​ទល់​០ ដែល​ធ្វើ​ឲ្យ​កម្ពុជា ឡើង​ទៅលេង​បន្ត​ទៀត៕

ភេសជ្ជៈ​ហ្ស៊ូ​ស ​លើកទឹកចិត្ត​ដល់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​