សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ដាវ​សាំម៉ូ​រ៉ៃ​ចំនួន ៣​នាក់ ​ដាក់​ទ្រុង​ដែក​ ជាកាដូរ​ឲ្យ​មូស

សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់ខ្លួន​ក្រុម​អ្នកលេង​ដាវ​សាំម៉ូ​រ៉ៃ​ចំនួន ៣​នាក់ ​ដាក់​ទ្រុង​ដែក​ ជាកាដូរ​ឲ្យ​មូស

ព្រះសីហនុ ៖ ក្រុម​អ្នកលេង​ដាវ សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ធ្វើការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​ក្រុម​ជន​ទំនើង​ទាំង​៣​នាក់​នេះ ជិះ​ម៉ូតូ ចំនួន​២​គ្រឿង​ប្រដាប់​​​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ ធ្វើការ​ប្រដេញ​គ្នា​នៅ​លើ​ដង​ផ្លូវ ក្នុង​បំណង​តាម​រក​គូ ទំនាស់ របស់​ខ្លួន​ដើម្បី​ជម្រះ​បញ្ជី។

ហេតុការណ៍​គួរ​ឲ្យភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ប្រមាណ​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​០៧​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច ភូមិ​៣​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​​​លេង​ដាវ​សាំ​ម៉ូ​រ៉ៃ​ ដែល​បាន​ចាប់​ឃាត់​ខ្លួន​ខាង​លើ​នេះ ទី​១. ឈ្មោះ ផាន់ ដា​ឡែ​ន ភេទ ប្រុស អាយុ​៣៣ មាន​មុខបរ ជាង ម៉ូតូ​ មាន​ទីលំនៅ ភូមិ​៤ សង្កាត់​លេខ​៤ ទី​​២.​ឈ្មោះ នាក់ ធារ៉ា អាយុ​៣១​ឆ្នាំ ភេទ​ប្រុស ​​មុខរបរ​​បើកបរ​​ឡាន​ដឹក​ខ្សាច់ ទី​៣. ​ឈ្មោះទុន វ៉ាន់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ ធ្វើការ​ហាង​ម្ហូប​ស្រស់។

ទាក់ទិន​ទៅ​ករណី​ខាង​លើនេះ​បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល សង្កាត់ លេខ​៤ ដែល​បាន​ចុះ​សហការ​ចាប់​ខ្លួន ​ជន​ទំនើង​ទាំង​៣​នាក់​ខាង​លើ​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ប្រមាណ​២៣​និង ៣០​នាទី​យប់​ទី​០៧ ខែ​​មិថុនា ​ឆ្នាំ​២០១៦ ខណៈ​ពេល​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល កំពុង​ល្បាត​នៅ​តាម​ផ្លូវ ក៏​ជួបប្រទះ​ជន​ទំនើង​ខាង​លើ​នេះ ចំនួន​២ ក្រុម បាន​ជិះ​ម៉ូតូ ដេញ​គ្នា​ពេញ​ផ្លូវ ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ហើយក៏​ត្រូវ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​ដែល​កំពុង​ដើរ​ល្បាត ធ្វើការ ទប់ស្កាត់​ភ្លាមៗ និង​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​០៣​នាក់ រួម​ជាមួយ ដាវ​សាំម៉ូរ៉ៃ​ចំនួន​០១​ដើម បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ តាម​នីតិ​វិធី​ច្បាប់។

នៅ​ចំពោះ មុខ​សមត្ថកិច្ច​ក្រុម​អ្នកលេង​ដាវ សាំ​ម៉ូរ៉ៃ​ខាងលើ​មិនបាន​និយាយ​អ្វី​ប្រាប់​ឲ្យ​ប៉ូលិស​បាន​ដឹង​ពី​សកម្មភាព របស់​ខ្លួន​នោះ​ទេ បើ​ទោះជា​ប៉ូលិស​ធ្វើការ​សួរនាំ​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ​បើ​តាម ប្រភព ក្រៅផ្លូវការ​មួយ​បាន​លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជន​ទំនើង​ខាង​លើ​នេះ កាលពី​ព្រលប់​ មុន​ពេល ​កើតហេតុ​ពួកគេ​បាន​កើត​ទំនាស់ ជាមួយ​មនុស្ស​មួយ​ក្រុម​ផ្សេងទៀត ក្នុង​វង់​ផឹក​ស៊ី​មួយ​កន្លែង ហើយក៏ បាន​បញ្ចប់​ទៅ ដោយ​កាលនោះ​ភាគី​ទំនាស់​បាន​ដើរចេញ​រៀង​ៗខ្លួន ​មិនបាន​បង្ក​ជា​បញ្ហា​ធំដុំ​អ្វី​ទេ ប៉ុន្តែ ក្រោយមក ក្រុម​ជន​ទំនើង​ទាំង​៣​នាក់​ខាងលើ បាន​អង្គុយ​ផឹក​បន្ត​ទៀត លុះ​ក្រោយមក ទំនងជា ផឹក​ស្រវឹង ឥទ្ធិពល​ស្រា​ចូល​ខ្លួន ក៏បាន​នាំគ្នា យក​ដាវ​សាំ​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​ដើរ​តាម​ដង​ផ្លូវ​ក្នុង​គោលបំណង រក​គូ​​ទំនាស់ ​ដើម្បី​ជម្រះ​បញ្ជី តែ​អកុសល មិនទាន់​រក​ឃើញ​គូ​ទំនាស់​ផង ក៏​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដាក់​ក្នុង​ទ្រុង​ដែក ធ្វើជា​កាដូ​​ឲ្យ​​​មូស តែម្តងទៅ។ ​

បច្ចុប្បន្ន​​ ​ជន​ទំនើង​ជើង​ខ្លាំង​ទាំង​៣​នាក់ ​​​​​​​​​​កម្លាំង​ជំនាញ ​កំពុង​ធ្វើការ​សាកសួរ តាម​នីតិ​វិធី​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕