ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !

Videos


បន្ទាប់ពីមានការរិះគន់ថា តារាចម្រៀង ប៊ុត សីហា បានលាក់មុខប្រពន្ធ កូនមិនឲ្យគេដឹងនោះ ប៉ុន្មានថ្ងៃមុននេះ លោកបាន បញ្ចេញឲ្យគេឃើញមុខ កូនស្រីរបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុករួចមក ហើយទទួល បានការគាំទ្រច្រើន ហើយថ្មីៗនេះលោកបានបញ្ចេញមុខភរិយាឲ្យគេឃើញនិងស្គាល់ថែមទៀត។

ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !

អ្នកលេងហ្វេសប៊ុកបាននាំគ្នាសរសើរនិងអបអរសារទចំពោះការបង្ហោះនូវរូបភាព២ប៉ុស្តិរបស់ ប៊ុត សីហា ដែលបង្ហាញពីមុខមាត់កូនជាមួយប្រពន្ធរបស់លោកឲ្យគេឯងបានឃើញជាលើកដំបូង ដោយក្នុងនោះលោកបានសរសេរថា៖My family ។

ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !

តាមរយៈរូបភាពនោះ បង្ហាញពីភរិយាលោក ប៊ុត សីហា ស្លៀករ៉ូបពណ៌ខៀវគេសរសើរថា មើលទៅប្តីប្រពន្ធនេះសក្តិសមគ្នាណាស់ហើយទាំងប្រពន្ធនិងកូនមានមុខមាត់ស្រស់ស្អាតបាតគួរឲ្យ ស្រឡាញ់ទៀតផង។គេថែមទាំងសរសើរថាចេះរកប្រពន្ធបានស្អាតមិនចាញ់តារាសិល្បៈទេ។

ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !

កន្លងទៅថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុករបស់ ប៊ុត សីហា មានការបង្ហោះនូវរូបក្មេងស្រីម្នាក់ មានអាយុប្រមាណជា៥ទៅ៦ខែ ដែលមានមុខមាត់ស្អាតបាត គួរឲ្យស្រឡាញ់ ធ្វើឲ្យគេមានការចាប់ អារម្មណ៍និងស្គាល់ថាក្មេងនោះគឺជាកូនរបស់ ប៊ុត សីហា មានឈ្មោះថា សីហា មរកត ។ កាលនោះ ប៊ុត សីហាបានសរសេរសារអមជាមួយនិងរូបភាពក្មេងស្រីនោះថា៖Good Morning All Friend Together ស្រឡាញ់ខ្លាំងណាស់កូនសំឡាញ់ចិត្តរបស់ប៉ា…។

ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !

គេនៅចាំបានថាកន្លងទៅ ប៊ុត សីហា ត្រូវបានមហាជនមួយចំនួនកត់សម្គាល់ឃើញថាពីមុន មិនដែលបង្ហាញពីរឿងរូបគេមានប្រពន្ធកូនឡើយពោលគឺគេលាក់លៀមព្រោះខ្លាចបាត់បង់ប្រជាប្រិយភាពខ្លួននៅពេលអ្នកផងដឹងថាមិនមែននៅលីវនោះ។

ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !

នៅពេលគេឃើញសកម្មភាពរបស់ ប៊ុត សីហា ដូច្នេះ គេក៏បានសរសើរនិងធ្វើការប្រៀបធៀប ថាដូចជាលោក ព្រាប សុវត្ថិ ទោះមានប្រពន្ធកូន ក៏នៅតែមាន កេរ្តិ៍ឈ្មោះនិងនៅតែល្បីមិន ស្រកស្រុតទៅណាឡើយពោលគឺមានតែគេសរសើរថែមក្នុងនោះគេយល់ថាសំខាន់គឺលើសមត្ថភាពនិងទេពកោសល្យផ្ទាល់ខ្លួនទេដែលធ្វើឲ្យអ្នកល្បីនោះ៕ ដេវីត

ទីបំផុត ប៊ុត សីហា បង្ហាញមុខ​ប្រពន្ធ​និង​កូនស្រី !