ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​

Videos


ថ្មីៗនេះ មិនដឹងថា តើអ្នកណា ដែលធ្វើឲ្យលោកឃុំ ប៉ុណ្ណាដែត កើតក្តីមួរម៉ៅក្តៅក្រហាយរហូត ដល់អត់ទ្រាំលែងបានក៏ធ្វើការសរសេរឆ្លើយតបពីរឿងមានអ្នកតាមឈ្នានិសចងកម្មពៀរជាមួយក្រុម គ្រួសារលោកឡើយ?។
លោក ឃុំ ប៉ុណ្ណាដែត បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «ធ្វើចិត្តឲ្យស្ងប់ ហើយល្មម ឈប់មកចងកម្មពៀរជាមួយគ្រួសារខ្ញុំទៀតទៅ សណ្តានពួកអ្នក ខ្ញុំស្គាល់អស់ហើយ ហើយក៏កុំព្យាយាម លាង និងកាត់ស្រមោលខ្លួនឯងអី ការអត់ធ្មត់របស់ខ្ញុំ គឺមានកំណត់ ត្រូវចាំថា ជីវិតខ្ញុំ និងគ្រួសារខ្ញុំ គឺខ្ញុំជាអ្នកកំណត់ មិនមែនជាអ្នក»។

ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​

គេចាប់អារម្មណ៍ថា លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ឋិតរដ្ឋា គឺជាគូស្នេហ៍សិល្បៈ ដែល មានជីវិតផ្អែមល្ហែមគួរឲ្យសរសើរជាងគេក្នុងចំណោមតារាសិល្បៈភាគច្រើន ហើយក៏មិនធ្លាប់ពើបប្រទះ នូវរឿងអាស្រូវនិងមិនធ្លាប់មានព័ត៌មានណាមួយលេចឮ ថា ពួកគេមានចិត្តក្បត់គ្នានោះឡើយ ។

ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​

ព្រោះតែលោក ឃុំ ប៉ុណ្ណាដែត និងភរិយា ដែលជាតារាមិនសូវសកម្មរឿងហ្វេសប៊ុក ទើបរាល់ការ បង្ហោះសារ ឬរូបភាពរបស់លោក ឃុំ ប៉ុណ្ណាដែត ម្តងៗ ត្រូវបានគេផ្ដោតការចាប់អារម្មណ៍ច្រើនដូចជា ពេលនេះ លោកទម្លាយជាសាធារណៈថា ជីវិតស្នេហារបស់លោក នឹងភរិយា ត្រូវបានរុកកួនដោយក្រុម អ្នកឈ្នានីសធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ។គេមិនបានដឹងថា អ្វីជាបញ្ហាដែលនាំឲ្យលោក ឃុំ ប៉ុណ្ណាដែត ដល់-ករហូតបង្ហោះឲ្យគេដឹងឮថាខ្លួនមានអ្នកឈ្នានីសនិងមានអ្នកតាមរំខានជិវិតគ្រួសារ មួយនេះទេដោយគ្រាន់តែមានការប៉ាន់ស្មានថា ការប៉ះទង្គិចដែលបានកើតឡើង គឺមានកម្រិតធ្ងន់ ទើប បណ្ដាលឲ្យលោកដល់-ក និងឆេះដុំខ្លាំងបែបនេះ។

ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​

នេះជាលើកទី១ហើយ ដែលលោក ឃុំ ប៉ុណ្ណាដែតបង្ហាញឲ្យឃើញថា លោកដល់-ក និងទ្រាំ លែងបាន បន្ទាប់ពីមានអ្នកឈ្នានីសមកលើខ្លួន និងភរិយា ដែលបង្ខំឲ្យលោកចេញមុខវាយបកសងវិញ ដើម្បីជាសារឲ្យអ្នកឈ្នានីសបានដឹង៕ ដេវីត

ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​
ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​
ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​
ឃុំ ប៉ុណ្ណា​ដែ​ត ឆេះដុំ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត