១៥ យ៉ាង អ្នកមិនគួរនិយាយជាមួយនឹង ចៅហ្វាយ

ជាការពិតណាស់ ភាពស្មោះត្រង់ គឺជាវិន័យដ៏ល្អមួយ នៅក្នុងកន្លែងធ្វើការ ប៉ុន្ដែទោះជាយ៉ាងណា ក៏នៅមានករណីមួយចំនួន ដែលត្រូវលើកលែងផងដែរ។

នេះជារឿងដ៏ប្រុងប្រយ័ត្ន នូវពាក្យសម្ដីដែលអ្នកត្រូវនិយាយ ឬឆ្លើយតបនឹងថៅកែ ឬចៅហ្វាយរបស់អ្នក ដែលពេលខ្លះ ការធ្វេសប្រហែសតែបន្ដិចនោះ អ្នកនឹងអាចបាត់បង់ការងារភ្លាមៗ។ យោងទៅតាមលោក Ryan Kahn ដែលជាស្ថាបនិកនៃក្រុម The Hired Group និងជាអ្នកនិពន្ធសៀវភៅ "Hired! The Guide for the Recent Grad." បានបង្ហាញទាំង ១៥ចំនុច ដែលអ្នកមិនគួរណានិយាយជាមួយនឹងចៅហ្វាយ ឬថៅកែ ដូចជា៖

១. អ្នកខុសហើយ៖ ប្រសិនជាចៅហ្វាយរបស់អ្នក ធ្វើឲ្យមានកំហុស ឬបញ្ហានោះ អ្នកគួរណា ប្រើពាក្យសម្ដី ឬការបកស្រាយផ្សេងៗ មកនិយាយលើកពីរឿងមួយនេះ ហាមផ្ដាច់និយាយថា <<អ្នកខុសហើយ>> ។

២. ខ្ញុំមិនអាច៖ ពាក្យថា អាចធ្វើ គឺជាពាក្យដ៏មានតម្លៃមួយ តែនៅពេលនិយាយពាក្យថា <<ខ្ញុំមិនអាច>> វិញ នោះវានឹងបង្ហាញពីចំនុច ២របស់អ្នក ដូចជា ការខ្វះទំនុកចិត្ដ និងការខ្វះឆន្ទៈចង់សាកល្បង ចាប់យកឱកាសមួយនេះ។

៣. វាមិនមែនជាផ្នែកមួយនៃការងាររបស់ខ្ញុំ៖ ប្រសិនជាអ្នកគ្មានឆន្ទៈក្នុងការ ធ្វើការហួសពីតួនាទីអ្នកទេ នោះនឹងបង្ហាញថា អ្នកគ្មានឆន្ទៈនឹងឲ្យក្រុមហ៊ុន ទទួលជោគជ័យនោះឡើយ។

៤. ទេ៖ ការឆ្លើយថា <<ទេ>> អាចជាពាក្យមួយដ៏ចាំបាច់ តែវានឹងក្លាយជាពាក្យមិនសមរម្យ ប្រសិនជាអ្នកមិនបានធ្វើការបកស្រាយឲ្យបាន ល្អិតល្អន់ ពីមូលហេតុនោះ។

៥. ខ្ញុំមិនដឹង៖ អ្នកមិនប្រាកដថា ឆ្លើយគ្រប់សំនួរនោះទេ តែយោបល់ល្អអ្នកគួរតែព្យាយាមធ្វើការទស្សន៍ទាយ ដើម្បីឆ្លើយតបទៅវិញ ឬសន្យាថានឹងព្យាយាមធ្វើការស្វែងរកជាដើម។

៦. ខ្ញុំនឹងព្យាយាម៖ មនុស្សមួយចំនួនយល់ថា នេះជាការឆ្លើយតបដ៏ល្អ តែយ៉ាងណាមិញ វាមិនមែននោះទេ។ គិតទៅមើល ប្រសិនជាចៅហ្វាយ របស់អ្នកដាក់ ផែនការឲ្យអ្នកសម្រេចមុនថ្ងៃទី ១៥ តែអ្នកបែរជាឆ្លើយថា អ្នកនឹងព្យាយាមធ្វើ ដែលសម្ដីមួយនេះ អាចបន្សល់ទុកឲ្យ ចៅហ្វាយរបស់អ្នក មានអារម្មណ៍មិនសូវស្រួល និងមិនច្បាស់ជាដើម។

៧. ប្រាក់ខែដែលទទួលមក មិនសមនឹងអ្វីដែលខ្លួនបានធ្វើ៖ នេះមានន័យស្រដៀងនឹងពាក្យ <<វាមិនមែនជាផ្នែកមួយនៃការងាររបស់ខ្ញុំ>> ប្រហែលជាអ្នកព្យាយាមធ្វើឲ្យសប្បាយរីករាយ ឬទុកជាដានមួយថា អ្នកសមតែឡើងប្រាក់ខែ។ ប៉ុន្ដែឃ្លាមួយនេះ ពិតជាមិនសមរម្យ ឬឈ្លើយ និងគ្មានជំនាញ ដែលហាក់ដូចជាប្រាប់ទៅកាន់ចៅហ្វាយ អ្នកថា អ្នកគ្មានឆន្ទៈនឹងធ្វើការ ដែលគ្រាន់តែធ្វើការបន្ថែម ឬលើសពីតួនាទីរបស់ខ្លួន។

៨. តើខ្ញុំនឹងបានប្រយោជន៍អ្វីខ្លះពីការងារមួយនេះ?៖ ប្រហែលជាពេលខ្លះ អ្នកត្រូវជួយ មិត្ដរួមការងារ ឬក្រុមផ្សេងទៀត។ ចៅហ្វាយរបស់អ្នក អាចនឹងអន់ចិត្ដប្រសិនជាអ្នក មិនបានចូលរួមជួយ។

៩. នេះមិនមែនជាអ្វីដែលខ្ញុំបានលឺ៖ ហាមដាច់ខាត និយាយដើមគ្នា បើមិនដូចនេះទេ អ្នកនឹងត្រូវបញ្ឈប់ពីការងារភ្លាមៗ។

១០. ខ្ញុំសុំទោស ប៉ុន្ដែ.. ៖ ហាមដាច់ខាតនិយាយថា សុំទោស រួចនិយាយថាប៉ុន្ដែ។ អ្នកគួរតែប្រើពាក្យបន្ទាប់ពី សុំទោស ថា ខ្ញុំនឹងយកចិត្ដទុកដាក់ឲ្យច្រើនជាងនេះ នាពេលក្រោយ។

១១. ដោយសារតែស្នេហា ទើបធ្វើឲ្យអ្នកគ្មានអារម្មណ៍នៅក្នុងខ្លួន៖ នរណាៗក៏មានបញ្ហាដែរ។ ចៅហ្វាយរបស់អ្នក មិនអាចមកចូលរួមជួយរំលែកទុក្ខអ្នកនោះទេ និងអ្នកក៏មិនគួរណា យករឿងមួយនេះ មកពាក់ព័ន្ធនឹងការងារផងដែរ។ អ្នកអាចដាក់ច្បាប់ សុំឈប់សម្រាក ឬទូរស័ព្ទទៅអ្នកផ្ទះ ដើម្បីបង្កើនការយកចិត្ដទុកដាក់ និងចែករំលែកទុក្ខរបស់អ្នក។

១២. ខ្ញុំធ្វើអស់ពីសមត្ថភាពហើយ! ៖ ប្រសិនជាអ្នក ធ្វើខុស និងនិយាយថា អ្នកធ្វើអស់ពីសមត្ថភាពហើយ បែបនេះសូមកុំនិយាយអួតពីសមត្ថភាពអ្នកវិញ។ អ្នកគួរតែឆ្លើយតបថា អ្នកនឹងធ្វើវាឲ្យបានល្អជាងនេះ នៅពេលក្រោយ។

១៣. ខ្ញុំនឹងចាកចេញ៖ កុំធ្វើការគំរាមកំហែងក្រុមហ៊ុនរបស់អ្នក នេះអាចបង្ហាញថា អ្នកគ្មានជំនាញ និងពួកគេអាចគិតថា អ្នកជាចៅហ្វាយ បង្កឲ្យមានបញ្ហា។

១៤. កុំរុញកំហុសអ្នក ទៅអ្នកដទៃ៖ ការទទួលខុសត្រូវ គឺជារឿងដ៏ល្អ ដែលអ្នកអាចធ្វើការបកស្រាយពីរឿងទាំងនោះ ដោយមិនមែនទម្លាក់កំហុស ទៅកាន់អ្នកដទៃ។

១៥. ខ្ញុំមិនអាចធ្វើការជាមួយនឹង នាង/គាត់៖ កុំព្យាយាមនិយាយបែបនេះ ដោយសារតែអ្នកមិនមែន ជាសិស្សសាលាមត្តេយ្យទៀតនោះទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

១៥ យ៉ាង អ្នកមិនគួរនិយាយជាមួយនឹង ចៅហ្វាយ
រូបតំណាង