James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

James Rodriguez ​​​ខ្សែ​បម្រើ​ក្រុម​ Real Madrid ​បាន​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ ​ជួយ​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ក្នុង​ការ​ប្រកួត​ Copa America 2016 ​​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​​​​អម្បាញ់មិញ និង​ជួយ​ឲ្យ​កូឡុំប៊ី កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ មុន​គេ​បង្អស់។

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

James Rodriguez (លេខ​១០) អបអរ​ ក្រោយ​ស៊ុត​ចូល​ទី

 

បន្ទាប់​ពី​ឈ្នះ​អាមេរិក​ ២-០ កាល​ពី​ថ្ងៃ​សៅរ៍ កូឡុំប៊ី​បាន​​យក​ឈ្នះ​លើ​ប៉ារ៉ាហ្គាយ ២-១ ជា​បន្ត​ ខណៈ​​២​គ្រាប់​នេះ​រក​បាន​ដោយ​ ខ្សែ​ប្រយុទ្ធ​ Carlos Bacca របស់​ក្រុម​ AC Milan តែត​នៅ​នាទី​១២ មុន​ពេល​ប្រធាន​ក្រុម​ James Rodriguez ស៊ុត​១​ជើង​ឆ្វេង​ទៀត​ នៅ​នាទី​៣០។ ប៉ុន្តែ​ប៉ារ៉ាហ្គាយ ​រក​បាន​១​គ្រាប់​វិញ ដោយ​ការ​ស៊ុត​ចម្ងាយ​ដ៏​ល្អ​​របស់​​ខ្សែ​បម្រើ​ Victor Ayala ​នៅ​នាទី​ទី​៧១ មុន​ពេល​មិត្ត​រួម​ក្រុម​របស់​គេ​ Oscar Romero ​ទទួល​​បាន​កាត​ក្រហម​នៅ​នាទី​៨១ (លឿង​២​ដង)។

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

លទ្ធផល​នេះ​ មាន​ន័យ​ថា កូឡុំប៊ី​មាន​៦​ពិន្ទុ​ក្នុង​ពូល​ A និង​អាច​បន្ត​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មុន​គេ បង្អស់​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​ខណៈ​ដែល​ម្ចាស់​ផ្ទះ​អាមេរិក មាន​៣​ពិន្ទុ​​ តាម​ពី​ក្រោយ៕

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

James ស៊ុត​ឲ្យ​កូឡុំប៊ី​ ឈ្នះ​ប៉ារ៉ាហ្គាយ ២-១ ​ឡើង​វគ្គ​៨ក្រុម Copa America ​មុន​គេ

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail