គម្រោង Bag to School​​ របស់ JCI សាខា​ភ្នំពេញជាប់ពានរង្វាន់២ លើឆាកអន្តរជាតិ

សភាយុវ​ពាណិជ្ជករ​អន្តជាតិ​កម្ពុជា ហៅ​កាត់​ថា​ JCI Cambodia ទទួល​បាន​ពាន​រង្វាន់២​​​ផ្ទួនៗ​លើ​គម្រោង​សហគមន៍ Bag to School ។ ពាន​ទាំង​ពីរ​នេះ​ទទួល​បាន​នៅ​ក្នុង​កម្មវិធី Awarding Ceremony នៃ​កិច្ច​ប្រជុំ​សភា​យុវពាណិជ្ជករ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិច ឆ្នាំ២០១៦​ (JCI ASPAC 2016) នៅ​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៥​ ខែ​មិថុនា​ ​​កន្លង​ទៅ​នេះ។

 

គម្រោង Bag to School​​ របស់ JCI សាខា​ភ្នំពេញជាប់ពានរង្វាន់២ លើឆាកអន្តរជាតិ

 

គម្រោង​សហគមន៍ Bag to School ជា​គម្រោង​សហគមន៍​មួយ ក្នុង​ចំណោម​គម្រោង​របស់​សភាយុវ​ពាណិជ្ជករ​អន្តជាតិ​ កម្ពុជា សាខា​ភ្នំពេញ​ ដែល​មាន​អ្នកស្រី សួន ជុលា ជា​ប្រធាន​សាខា​ឆ្នាំ២០១៦ សហការ​ជា​មួយ​ JCI Marina មក​ពី​ប្រទេស​សិង្ហបុរី​​បាន​រៀប​ចំ​កម្មវិធី​ស្ម័គ្រ​ចិត្ត​ការងារ​សហគមន៍​ ហៅ​ថា​ Bag to School នៅ​សាលាបឋម​សិក្សា​៤ នៅ​ខេត្ត​កំពង់ធំ ដែល​មាន​សិស្ស​ច្រើន​ជាង​១០០០​នាក់។

 

គម្រោង Bag to School​​ របស់ JCI សាខា​ភ្នំពេញជាប់ពានរង្វាន់២ លើឆាកអន្តរជាតិ

 

​នេះ​ជា​លើក​ទី​៥​ហើយ​ដែល​កម្មវិធី​ Bag to School​ ធ្វើ​ឡើង​ចាប់​ពី​​​​ឆ្នាំ​២០១​២​មក​។​ កម្ម​​វិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណងនាំ​យក​សម្ភារៈ​​សិក្សា​ទៅ​ជូន​​ដល់​សិស្សា​នុសិស្សចំនួន១០០០នាក់​នៅ​ខេត្ត​កំពង់​ធំ។ ការ​នាំ​នូវ​អំណោយ​នេះ​ជា​​ការ​ជំរុញ​ទឹក​ចិត្ត​សិស្សានុសិស្ស​តូចៗឲ្យ​មាន​គំនិត​ខិតខំ​សិក្សា​ដើម្បី​អនាគត​​ដ៏​ត្រចះត្រចង់​របស់​ពួក​គេ​នា​ពេល​អនាគត ហើយ​ម្យ៉ាង​ទៀត​ក៏​ជា​កម្លាំង​ចិត្ត​ជំរុញ​ឲ្យ​ពួក​គេ​មិន​បោះបង់​ការ​សិក្សា​នៅ​ពាក់​កណ្ដាល​ទី​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។​

 

គម្រោង Bag to School​​ របស់ JCI សាខា​ភ្នំពេញជាប់ពានរង្វាន់២ លើឆាកអន្តរជាតិ

 

គម្រោង​សហគមន៍ Bag to School 2016  បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន២ ពី​ក្នុង​កិច្ច​ប្រជុំ​សភា​យុវពាណិជ្ជករ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិច ឆ្នាំ២០១៦​ ( JCI ASPAC 2016 ) នៅ​កោះ​តៃវ៉ាន់ ដែល​ប្រទេស​ក្នុង​តំបន់ និង​ចូលរួម៤៥ប្រទេស ២៧០០​ Local Chapters និង​គម្រោង​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ប្រហែល៩០០០គម្រោង​ និង​មាន​អ្នក​ចូលរួម​ច្រើន​ជាង​៦០០០នាក់។

 

Bag to School​​ 2016 បាន​ឈ្នះ​ពាន​រង្វាន់៖
១.ពាន​រង្វាន់ Best Long-term Local Community Program ​ពាន​រង្វាន់នេះគឺផ្តល់​ជូន​គម្រោង​ដែល​ផ្តល់​​ការ​អភិវឌ្ឍ​សហគមន៍​ក្នុង​រយៈពេល​យូរ និង​ជួយ​សង្គម​បាន​ច្រើន។

២.ពាន​រង្វាន់ Most Outstanding Local Project ​ផ្តល់​ជូន​គម្រោងដែល​ល្អ​ជាង​គេ និង​ជះ​ឥទ្ធិពល​វិជ្ជមាន​​ដល់​សង្គម​ច្រើន​ជាង​គេ​ ក្នុង​ចំណោម​គម្រោង​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ប្រហែល​៣០០០គម្រោង ក្នុង៤៥ប្រទេស។

 

នេះជាការសម្រេចបានដ៏ប្រសើរ និងមិនអាចកាត់ថ្លៃរបស់កូនខែ្មរ នៅលើឆាកអន្តរជាតិ ដែលត្រូវទទួលស្គាល់​ស្នាដៃ និង​អ្វី​ដែល​កូន​ខែ្មរ​ធ្វើ៕

 

គម្រោង Bag to School​​ របស់ JCI សាខា​ភ្នំពេញជាប់ពានរង្វាន់២ លើឆាកអន្តរជាតិ

 

អត្ថបទៈ ដៃគូសហការ