​លេង​ Facebook នៅ​កន្លែង​​ធ្វើ​ការ​​ជួយ​បង្កើន​​គំនិត​ច្នៃ​ប្រឌិត​

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​​ក្នុង​ប្រទេស​ចិន​ បាន​ចេញ​ផ្សាយ​ឯកសារ​បែប​ទ្រឹស្ដី​មួយ​ ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook ជា​ពិសេស​និយោជិក។

 

​លេង​ Facebook នៅ​កន្លែង​​ធ្វើ​ការ​​ជួយ​បង្កើន​​គំនិត​ច្នៃ​ប្រឌិត​

 

​​​
បើ​តាម​ឯកសារ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​នៅ​កន្លែង​ធ្វើ​ការ​ជា​រឿង​វិជ្ជមាន​មួយ​ ​ប្រសិន​បើ​លេង​ដោយ​មិន​វក់​ខ្លាំង។ ការ​លេង​បណ្ដាញ​សង្គម​ បន្តិច​ ជួយ​ជំរុញ​​ដល់​គំនិត​ច្នៃ​ប្រឌិត​ ​ហើយ​វា​​អាច​​ឲ្យ​និយោជិក​កាត់​បន្ថយ​ភាព​តប់​ប្រមល់ (ស្ត្រេស​) របស់​ពួក​គេ​បាន។

 

យ៉ាង​ណា​ក្ដី​ប្រសិន​​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ច្រើន​ហួស​​ពេក​ ​​ក៏​មិន​មែន​ជា​រឿង​ល្អ​​នោះ​ដែរ​​ ព្រោះ​អាច​ធ្វើ​ឲ្យ​​បាត់​បង់​ប្រសិទ្ធភាព​ការងារ​ ហើយ​ក៏​ជា​សញ្ញា​បង្ហាញ​ថា​​​ គេ​ចង់​​គេច​ចេញ​ពី​តួនាទី​របស់​ខ្លួន៕
​​​​​​​​​​​
​​​​​​​ចុច​អាន៖ មុខងារ​ Siri លើ iPhone បាន​​សង្គ្រោះ​ជីវិត​ក្មេង​ស្រី​អាយុ​ ១​ ​ខួប

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HuffingtonPost