រថយន្ត​ថៃ​ដឹក​ពលករ​ខ្មែរ​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់​និង​របួស​៣០​នាក់

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​០៦​នាក់​បាន​ស្លាប់​(​ស្រី​៣) និង​២៤​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ថៃ​ដឹក​ជន​រង​គ្រោះ​បាន​ជ្រុល​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ទឹក​ប្រឡាយ ។ ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ មិថុនា ២០១៦ នៅ​ផ្លូវ​សុ​វ​ណ្ណាស​ន ស្ថិត​ក្នុង​ក្រុម​២ ឃុំ​ផាក់​ខាត់ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ជាប់​ព្រំប្រទល់​កម្ពុជា ។

យ៉ាងណា​ក៏ដោយ ជុំវិញ​ព័ត៌មាន​ពី​ប្រទេស​ថៃ​ខាងលើ កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេពី​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ ។

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

ថ្មីៗនេះ ស្ថិតនៅ គីឡូម៉ែត្រលេខ ៦១-៦២ ក្នុងភូមិសីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ បណ្តាលឲ្យមនុស្សនៅលើរថយន្ត ២នាក់ស្លាប់ និង ៧នាក់ទៀត រងរបួស-ស្រាល នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលចរាចរណ៍ ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នៅពេលកំពុងបើកចុះចំណោត ស្រាប់តែរថយន្តដាក់លេខ មិនចូល ធ្វើឲ្យល្បឿនរថយន្តចុះកាន់តែលឿន ហើយទាញចង្កូតក្រឡាប់តែម្តង។ មន្រ្តីនគរបាលបន្តថា ក្នុងរថយន្តនេះ មានមនុស្សជិះពីលើ ៩នាក់ ក្នុងនោះ ២នាក់បានស្លាប់ ៣នាក់ របួសធ្ងន់ និង ៤នាក់ទៀតរងរបួសស្រាល។

រថយន្តជួបគ្រោះថ្នាក់ខាងលើនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-2052។ ទោះជាយ៉ាងណាក្រោយកើតហេតុភ្លាមៗ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ រីឯអ្នកទទួលមរណភាព ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និង ទាក់ទងទៅក្រុម គ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត