ឧទ្យាន Le Urban Eco ទីក្រុងរណបបែបធម្មជាតិ ដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការ​ ជាផ្លូវការហើយ!

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ឧទ្យាន Le Urban Eco ទីក្រុងរណបបែបធម្មជាតិដំបូងគេបង្អស់នៅកម្ពុជា បានធ្វើសន្និសីទកាសែត នៅឯសណ្ឋាគារ Raffles Le Royal ដើម្បីចាប់ផ្តើម បើកដំណើរការជាផ្លូវការ។

ចំពោះការបង្កើតទីតាំងអចលនទ្រព្យ ដែលរចនាដោយសិល្បៈចម្រុះនេះ គឺជាគម្រោងមួយរបស់ក្រុមហ៊ុន CIAC Investment ហើយមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ដោយចំណាយពេលត្រឹម១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង៣០នាទីប៉ុណ្ណោះ ពីមជ្ឈមណ្ឌលទីក្រុង។  

លោក Kelvin Chua ប្រធានផ្នែកលក់ និងទីផ្សារនៃឧទ្យាន បាននិយាយថា "យើងបង្កើតឧទ្យាន Le Urban Eco នេះឡើង ដើម្បីលើកទឹកចិត្តដល់សហគមន៍ឲ្យមានស្មារតីយកចិត្តទុកដាក់ លើបរិស្ថានល្អ និងប្រកបដោយសុខភាព។ វិស័យអចលនទ្រព្យ មានតួនាទីសំខាន់ ក្នុងការកាត់បន្ថយបញ្ហាបរិស្ថានពិភពលោក និងបង្កើនភាពរឹងប៉ឹងរបស់សហគមន៍ លើផលប៉ះពាល់ដោយអាកាសធាតុ ដូចនេះជាការល្អណាស់ សម្រាប់ខ្ញុំ ដែលដាក់ឲ្យដំណើរការជាផ្លូវការ នូវឧទ្យាន Le Urban Eco Park។

ចំពោះគម្រោងសាងសង់១៨ ហិចតានេះ ត្រូវបានរកឃើញ នៅក្នុងកិច្ចការដ៏សំខាន់មួយនៃការបង្កើតតំបន់ដ៏អស្ចារ្យប្លែកគេ​តែមួយ ដែលមានរួមបញ្ចូលនូវតំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងទីតាំងស្នាក់នៅ ដោយឈានរកវិធីសាស្រ្តថ្មី ដើម្បីឆ្លើយតបនឹងការ ទទួលត្រូវលើបរិស្ថានក្នុងមូលធនប្រទេសកម្ពុជា"

លោកបានបន្តថា "Le Urban Eco Park បានរក្សាទុកតំបន់បៃតងច្រើនជាង៣០ ភាគរយ សម្រាប់ធ្វើឧទ្យានសាធារណៈ ជាកន្លែងសម្រាក និងលំហែកាយ ។ ការសាងសង់នេះជិតរួចរាល់ហើយ យើងរំពឹងថា នឹងរួចរាល់នៅចុងឆ្នាំ២០១៦ ហើយចំនូនទឹកប្រាក់ដាក់វិនិយោគទុន គឺចំនួន២០លានដុល្លារ។ ក្នុងនោះដែរ ផ្ទះរបៀបហាងកំពុងដាក់លក់ហើយ និងកំពុងស្ថិតក្រោមការរចនា ដោយបិទបន្ទះឈើ ដែលនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០១៧។ ខ្ញុំជឿជាក់ថា អចលនទ្រព្យ ប្រកបដោយនិរន្តរភាពនេះ គឺជាប្រភេទអចលនទ្រព្យសកម្ម រឹងមាំ និងគួរឲ្យទាក់ទាញ"។ 

ឧទ្យាន Le Urban Eco Park គឺគោលគំនិត និងការបង្កើតថ្មីរបស់ក្រុមហ៊ុន CIAC Investment Limited ដែលជាសាខានៃក្រុមហ៊ុន Ocean Sky Investment Pte. LTD. នៅប្រទេសសឹង្ហបុរី។ ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្ម នៅប្រទេសកម្ពុជា ក្រុមហ៊ុនបានប្រឹងប្រែងលើកស្ទួយការថែរក្សាបរិស្ថានល្អ ដើម្បីបង្កើតនូវឥទ្ធិពលដ៏មាននិរន្តរភាព និងប្រកបដោយភាពវិជ្ជមានចំពោះបរិស្ថាន។

សម្រាប់ព័ត៌មានលម្អិត និងចង់ជ្រាបបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leurban .com ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឧទ្យាន Le Urban Eco ទីក្រុងរណបបែបធម្មជាតិ ដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការ​ ជាផ្លូវការហើយ!

ឧទ្យាន Le Urban Eco ទីក្រុងរណបបែបធម្មជាតិ ដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការ​ ជាផ្លូវការហើយ!

ឧទ្យាន Le Urban Eco ទីក្រុងរណបបែបធម្មជាតិ ដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការ​ ជាផ្លូវការហើយ!

ឧទ្យាន Le Urban Eco ទីក្រុងរណបបែបធម្មជាតិ ដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការ​ ជាផ្លូវការហើយ!