សារពីប្រិយមិត្តអ្នកអាន៖ អនុវិទ្យាល័យ ស្វាយរំ រងការគំរាមកំហែង ពីក្លិនគីមីមិនល្អ ទាំងគ្រូទាំងសិស្សទ្រាំពាក់ម៉ាស់ និងហិតក្លិនគីមី ក្នុងម៉ោងរៀន រាប់ឆ្នាំមកហើយ

កណ្តាល៖ គ្រូបង្រៀន និងសិស្សានុសិស្ស នៅអនុវិទ្យាល័យស្វាយរំ បានធ្វើការត្អូញត្អែរ និងសម្តែងភាពមិនពេញចិត្តជាខ្លាំង ដោយសារតែសាលារៀនរបស់ពួកគេ ត្រូវទទួលរងក្លិនគីមីមិនល្អ ពីរោងចក្រដែលមានទីតាំងនៅក្បែរនោះ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព ទាំងគ្រូ និងសិស្ស ហើយពួកគេត្រូវបង្ខំចិត្តនាំគ្នាពាក់ម៉ាសមករៀននិងបង្រៀនទៀតផង។

នេះបើយោងតាមការរៀបរាប់ របស់អ្នកគ្រូម្នាក់ បង្រៀននៅសាលាកើតហេតុខាងលើ សុំមិនបញ្ចេញឈ្មោះ ឲ្យគេហទំព័រខ្មែរឡូតបានដឹងថា៖ «អនុវិទ្យាល័យស្វាយរំ ដែលមានទីតាំង ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែមានរោងចក្រមួយចំនួន មានទីតាំងជាប់ក្បែរសាលា បានបំភាយក្លិនគីមីមិនល្អ ជាហេតុប៉ះពាល់ដល់សុខភាព ទាំងគ្រូទាំងសិស្ស និងថែមទាំង ធ្វើឲ្យឈួលច្រមុះ កន្តាស់ ស្ងួតបំពង់ក ពិបាកក្នុងការដកដង្ហើម  វិលមុខ  ឈឺក្បាល និងហូរទឹកភ្នែក  រហូតដល់ថ្នាក់ទាំងគ្រូទាំងសិស្ស ពេលម៉ោងរៀនម្តងៗ តម្រូវឲ្យពាក់ម៉ាស់ជាប់ជានិច្ច  ហើយវាពិតជារឿងមួយដែលពិបាកធ្វើបំផុត» ។

បន្ថែមពីលើនេះ អ្នកគ្រូដដែលបន្តទៀតថា «បើគិតទៅពួកយើងទ្រាំហិតក្លិនគីមី ដែលភាយចេញមកនេះ  អស់រយៈពេលជាង ៥ ទៅ ៦ឆ្នាំទៅហើយ។ ហើយកន្លងមកខាងក្រុមគ្រូបង្រៀន បាននាំគ្នាធ្វើបាតុកម្មមិនចូលបង្រៀន ដោយខាងក្រសួងមន្ទីរដែលពាក់ព័ន្ធ បានសន្យាថានឹងធ្វើការដោះស្រាយជូន ប៉ុន្តែជាលទ្ធផលទទួលបានមកវិញ គឺលោកគ្រូ អ្នកគ្រូ រួមជាមួយនឹងសិស្សានុសិស្សជាច្រើនទៀតនោះ នៅតែបន្តហិតក្លិនមួយនេះដដែល»។

ទន្ទឹមនឹងនោះផងដែរ ឆ្លងតាមការរៀបរាប់នេះដែរ ក្នុងនាមអ្នកគ្រូ ជួសមុខឲ្យលោកគ្រូ អ្នកគ្រូជាច្រើនទៀត ក៏ដូចជាសិស្សានុសិស្សទាំងអស់ សូមលើកម្រាមដៃដប់ ស្នើសុំការជួយអន្តរាគមន៍ ពីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីដែលពាក់ព័ន្ធទាំងអស់ មេត្តាជួយធ្វើការដោះស្រាយ លើបញ្ហាដែលកើតមានឡើងមួយនេះផង ព្រោះវាជាបញ្ហាដែលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបង្អាក់ដល់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជាតិផងដែរ។ សាលាដើរតួយ៉ាងសំខាន់ ក្នុងការផ្សាំបណ្តុះចំណេះដល់ទំពាំងស្នងឫស្សី ជំនាន់ក្រោយៗទៀត ឲ្យមានការយល់ដឹង ជាទ្រូងនៃសរសរជាតិ នាថ្ងៃអនាគត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សារពីប្រិយមិត្តអ្នកអាន៖ អនុវិទ្យាល័យ ស្វាយរំ រងការគំរាមកំហែង ពីក្លិនគីមីមិនល្អ ទាំងគ្រូទាំងសិស្សទ្រាំពាក់ម៉ាស់ និងហិតក្លិនគីមី ក្នុងម៉ោងរៀន រាប់ឆ្នាំមកហើយ

សារពីប្រិយមិត្តអ្នកអាន៖ អនុវិទ្យាល័យ ស្វាយរំ រងការគំរាមកំហែង ពីក្លិនគីមីមិនល្អ ទាំងគ្រូទាំងសិស្សទ្រាំពាក់ម៉ាស់ និងហិតក្លិនគីមី ក្នុងម៉ោងរៀន រាប់ឆ្នាំមកហើយ

សារពីប្រិយមិត្តអ្នកអាន៖ អនុវិទ្យាល័យ ស្វាយរំ រងការគំរាមកំហែង ពីក្លិនគីមីមិនល្អ ទាំងគ្រូទាំងសិស្សទ្រាំពាក់ម៉ាស់ និងហិតក្លិនគីមី ក្នុងម៉ោងរៀន រាប់ឆ្នាំមកហើយ

  • សារពីប្រិយមិត្តអ្នកអាន៖ អនុវិទ្យាល័យ ស្វាយរំ រងការគំរាមកំហែង ពីក្លិនគីមីមិនល្អ ទាំងគ្រូទាំងសិស្សទ្រាំពាក់ម៉ាស់ និងហិតក្លិនគីមី ក្នុងម៉ោងរៀន រាប់ឆ្នាំមកហើយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:ក្នុងស្រុក