ស្តែង​ៗ!​ ប្រធាន​ក្រុម​ជម្រើសជាតិ ​សុខ សុវណ្ណ​ ​ទទួល​ប្រាក់​សុទ្ធ​មួយ​​ដុំ​ធំ​​ពី​​សម្តេច​តេជោ (វិដេអូ)​

កីឡា៖ ក្រោយពេលដែលការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឆាយនីសតៃប៉ិបានបញ្ចប់នោះ សហព័ន្ធបាល់ទាត់កម្ពុជា បាននាំយកប្រាក់សុទ្ធមួយដុំធំស្មើនឹងចំនួន ៣ម៉ឺន៣ពាន់ដុល្លារមកប្រគល់ជូនដល់ ប្រធានក្រុមជម្រើសជាតិកម្ពុជាកីឡាករ សុខ សុវណ្ណ ដែលជាប្រាក់ឧបត្ថម្ភរបស់សម្ដេចតេជោហ៊ុន សែន ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជានិងគ្រូបង្វឹក។

ប៉ុន្តែក្នុងនាមជាតំណាងកីឡាកររូបនេះត្រេកអរពេកនិងមិនហ៊ានកាន់យូរឡើយ ក៏ប្រគល់ជូនអ្នកចាត់ការទូទៅទុកជំនួសវិញ។ ជាមួយគ្នានោះ ក្រុមអ្នកគាំទ្រដែលគណៈកម្មការរៀបចំការប្រកួតបានប្រកាសថា មានជាង៦ម៉ឺននាក់នោះ ក៏បានសម្តែងការការគាំទ្រចំពោះការឧបត្ថម្ភនិងជ័យជម្នះនេះដែលអាចធ្វើឲ្យកម្ពុជាបានឈានដល់វគ្គជម្រុះតាមពូលដោយជោគជ័យនៃការប្រកួតពាន់រង្វាន់ទ្វីបអាស៊ី ២០១៩៕

វីដេអូប្រគល់ប្រាក់សុទ្ធមួយដុំដល់ក្រុមជម្រើសជាតិ

ស្តែង​ៗ!​ ប្រធាន​ក្រុម​ជម្រើសជាតិ ​សុខ សុវណ្ណ​ ​ទទួល​ប្រាក់​សុទ្ធ​មួយ​​ដុំ​ធំ​​ពី​​សម្តេច​តេជោ (វិដេអូ)​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ស្តែង​ៗ!​ ប្រធាន​ក្រុម​ជម្រើសជាតិ ​សុខ សុវណ្ណ​ ​ទទួល​ប្រាក់​សុទ្ធ​មួយ​​ដុំ​ធំ​​ពី​​សម្តេច​តេជោ (វិដេអូ)​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:កីឡា  ព័ត៌មាន
Tags: