​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ថែ​សុខភាព​ដូចម្តេច​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​គួរតែ​ថែ​សុខភាព​ដូចម្តេច​?

​នៅពេល​ដែល​អ្នកមាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទៃពោះ អ្នក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ពេញ​ខ្លួន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

លើក​ជើង​ទាំង​ពីរ​ឡើង​
ប្រសិន​ជា​អ្នក​មាន​ពេល អ្នក​អាច​លើកជើង​អ្នក​ឡើង​ដាក់​លើ​របស់​មួយ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​រាង​ធូរ​។​

ហាត់ប្រាណ​
នៅពេល​ដែល​អ្នក​កំពុង​ធ្វើការ អ្នក​អាច​ធ្វើ​ចលនា​ស្មារ និង​ម្រាមជើង​អ្នក​បាន​ដើម្បី​ឲ្យ​ឈាម​ដើរ​បាន​ស្រួល​។​

បន្ទន់​ជង្គង់​
ប្រសិន​ជា​អ្នក​ចង់​ឱន​ចុះ​យក​អ្វីមួយ អ្នក​គួរតែ​បន្ទន់​ជង្គង់​ចុះ ទើប​យក ដើម្បី​អាច​វឹក​ហាត់​ចលនា​នៅពេល​ដែល​អ្នក​បង្កើត​កូន​ត្រូវតែ​ប្រើ​។​

អាហារ​
អ្នក​អាច​នាំ​យក​នំចំណី​មួយចំនួន​តាម​ខ្លួន​បាន ដើម្បី​អាច​ញ៉ាំ​បាន​ពេល​ដែល​អ្នក​ឃ្លាន ហើយ​អ្នក​ក៏​អាច​ញ៉ាំ​ទឹកដោះគោ​មួយ​កែវ​ជាមួយ​នំ​ដែរ នោះ​វា​នឹង​ជួយ​បំបាត់​អា​ការៈចង់​ក្អួត​របស់​អ្នក​បាន​។​

ធ្វើ​ការងារ​ស្រាលៗ​
អ្នក​មិន​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​ដែល​ធ្ងន់ៗ​នោះទេ ត្រូវតែ​ធ្វើ​ស្រាលៗ​ទៅ​បាន​ហើយ​។​

តម​មាត់​
អ្នក​ម្តាយ​ដែល​មាន​អាយុ​រាង​ច្រើន​ហើយ​មាន​ផ្ទៃពោះ​ងាយ​ធាត់​ណាស់ ដូចនេះ​អ្នក​គួរតែ​កាត់បន្ថយ​កុំ​ពិសារ​អាហារ​ដែល​មាន​ស្ករ​ច្រើន​ឲ្យសោះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។