លោក​តា​អាយុ​៨២​ឆ្នាំ​ច្រៀង​​បទ Rock ផ្អើល​ពេញ America’s Got Talent

លោក​តា John Hetlinger ដែល​មាន​អាយុ​៨២​ឆ្នាំ​​ទៅ​ហើយ​បាន​ធ្វើ​គណៈកម្មការ​​និង​ទស្សនិកជន​​ក្នុង​កម្មវិធី​ប្រឡង​សមត្ថភាព​ចម្រុះ”America’s Got Talent”​ ​រដូវកាលទី​១១ បើក​ភ្នែក​ធំ​ៗ​គ្រប់គ្នា ដោយ​សារ​លោក​តា​បាន​ជ្រើស​ចម្រៀង​ជា​ចង្វាក់​ Rock មក​ប្រឡង​ក្នុង​វគ្គ Audition  កាល​ពី​ម្សិលមិញ។

 

 

លោក​តា​អាយុ​៨២​ឆ្នាំ​ច្រៀង​​បទ Rock ផ្អើល​ពេញ America’s Got Talent

 

ឆ្លើយ​នឹង​សំនួរ​របស់​ គណៈកម្មការ​ លោក​តា John គឺជា​អតីត​កងទ័ព​ជើង​ទឹក​និង​អ្នក​គ្រប់គ្រង​កម្មវិធី​ជួសជុល​លើ​លំហ​អាកាស។ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ក្នុង​ស្ទូឌីយូ​ភ្ញាក់ផ្អើល គឺ​ពេល​ដែល​លោក​តារា​​ប្រាប់​ឲ្យ​គេ​ចាក់​ភ្លេង ហើយ​ស្រែក​ច្រៀង​បទ “Bodies” ដែល​បទ​ចម្រៀង​ចង្វាក់ Rock​ របស់​ក្រុម DROWNING POOL។

 

ត្បិត​តែ​អាយុ​រាង​ច្រើន​តែ​​សម្លេង​លោក​តា​អាច​ស្រែ​កបាន​ដែល​កម្រិត​មនុស្ស​ចាស់ធម្មតា​​មិន​អាច​ធ្វើ​បាន។ សម្លេង​របស់​លោកតា John បាន​ធ្វើ​ឲ្យ​គណៈកម្មការ​​ ពិធីករ​និង​ទស្សនិកជន​​នាំ​គ្នា​ទះ​ដៃ​និង​សំឡឹង​មើល​​លោក​តា​​ដោយ​ភាព​មិន​​គួរ​ឲ្យ​ជឿ។ ទីបំផុត​លោក​តាទទួលបាន​ពាក្យ Yes ពី​គណៈកម្មការ​​​ទាំង​៤៕

 

 

ចុចអាន៖១៣​​ឆ្នាំ​សោះ​​ច្រៀង​បាន​ប៊ូតុង​មាស​​​និង​ធ្វើ​ឲ្យគណៈកម្មការ America’s Got Talent ព្រឺ​សម្បុរ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ blabbermouth

​​​​​​