Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

តារ​សម្ដែង​ថៃ Mario Maurer និង Mai Davika ដែល​ជា​តួ​ឯក​ប្រុស​ស្រី​ក្នុង​ភាពយន្ត​ល្បី “Pee Mak” នឹង​ត្រលប់​មក​​សម្ដែង​រួម​គ្នា​ជាថ្មី​ម្ដង​ទៀត តាម​រយៈ​រឿង​ភាគ​​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ រឿង “Boung Ban Ja Thorn”។

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

នា​ពេល​ថ្មី​ៗ​នេះ តួ​ឯក​ទាំង​ពីរ​បាន​ទៅ​ចូល​រួម​ល​ឈុត​សំលៀកបំពាក់​សម្រាប់​រឿង​ភាគ​ថ្មី​នេះ ហើយ​រូបថត​​របស់​ពួក​គេ​កំពុង​ត្រូវ​បាន​ចែកចាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​និង​សារព័ត៌មាន​ថៃ។ “Boung Ban Ja Thorn” គឺ​ជា​​ប្រលោមលោក​ល្បី​មួយ​របស់​ថៃ​ ដោយ​សាច់​រឿង​និយាយ​ពី​នារី​ម្នាក់​ដែល​បាន​ឆ្លង​ភព​ទៅ​ជួប​ស្នេហ៍​ជាមួយ​តួ​ឯក​ប្រុស​ជា​អ្នក​មាន​វង្ស​ត្រកូល​ខ្ពង់ខ្ពស់​​​អំឡុង ៥០-៦០ឆ្នាំ​មុន​សម័យ​កាល​របស់​នាង។ រឿង​នេះ​ត្រូវ​បាន​ថត​ជា​រឿង​ភាគ​ម្ដង​ហើយ កាល​ពី​ឆ្នាំ២០០២ ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ ដែល​កាល​នោះ​តួ​ឯក​ប្រុស​ស្រី​គឺ Chakrit Yamnarm និង Pim Marsha។

 

ចង់​ដឹង​ថា​រឿង​រួម​គ្នា​ទី​ពីរ​របស់ Mario និង Mai មាន​ភាព​ទាក់ទាញ​យ៉ាង​ណា​នោះ កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា ៕

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

 

Mario និង Mai ជួប​គ្នា​​វិញ លើក​ដំបូង​ក្រោយ​រឿង “Pee Mak”

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ sanook