ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

វេលាម៉ោងជិត១ ថ្ងៃនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ លាយឡំជាមួយខ្យល់កន្ត្រាក់ផង បណ្ដាលឲ្យរលំបាក់ដើមឈើនៅខាងក្រោយអគារ DMC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រថយន្ត ៦គ្រឿង និងម៉ូតូមួយចំនួនបានរងការខូចខាតយ៉ាងដំណំ។

តាមព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី ដែលលក្ខណៈបែបនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ហើយក៏សុំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

រដូវវស្សាបានឈានចូលមកដល់ហើយ(ចាប់ពីខែឧសភា ដល់តុលា) ប៉ុន្តែឯកឧត្ដម ច័ន្ទ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានបញ្ជាក់ប្រាប់ Sabay ថា នៅដើមខែកក្កដា និងសីហា ទើបកម្ពុជាមានភ្លៀងធ្លាក់ខ្លាំង៕

ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP

អត្ថបទ៖ គង់ វិសាល
រូបភាព៖ FB (Chet Chealy)
ប្រភព៖ sabay

  • ភ្លៀង​មួយ​មេ​ធំ បាក់​ដើម​ឈើ​សង្កត់​ឡាន​​​នៅ RUPP已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:កំសាន្ត
Tags: