ប្លែកៗ! និស្សិត​ម្នាក់​លោត​សម្លាប់​ខ្លួន ​ធ្លាក់​ចំ​អ្នក​ដំណើរ​ម្នាក់​របួស​ធ្ងន់, សពត្រូវ​ចោទ​ពី​បទ​ម​នុស្ស​ឃាត​ដោយ​អចេតនា

(កូរ៉េ)៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង គឺបុរសជាឪពុកក្មេងតូចម្នាក់ បានបាត់បង់ជីវិត ដោយស្មានមិនដល់ បន្ទាប់ពីនិស្សិតម្នាក់ធ្វើអត្តឃាត លោតពីលើអាគារមួយ សង្កត់មកលើគាត់។

បុរសរងគ្រោះអាយុ៣៩ឆ្នាំ ឈ្មោះ Yang Dae-jin រងរបួសក្បាលធ្ងន់ធ្ងរ បន្ទាប់ពីនិស្សិតអាយុ២៥ឆ្នាំ លោតពីលើអាគារជាន់ទី២០ ធ្លាក់មកចំគាត់ កំពុងនៅខាងក្រោម ដែលពេលនោះជនរងគ្រោះ កំពុងដើរតាមផ្លូវជាមួយប្រពន្ធ មានផ្ទៃពោះ និងកូនប្រុសអាយុ៥ឆ្នាំ។ តាមការស៊ើបអង្កេត របស់ប៉ូលិសនៅ Gwangju ឲ្យដឹងថា និស្សិតដែលមិនស្គាល់អត្តសញ្ញាណរូបនេះ កើតអារម្មណ៍ធុញថប់ មុនពេលដែលគេត្រូវប្រឡងចូលបម្រើការរដ្ឋ ទើបសម្រេចចិត្តលោតពីអាគារសម្លាប់ខ្លួនបែបនេះ តែជាអកុសលក៏ធ្លាក់ត្រូវចំ Dae-jin កំពុងដើរតាមផ្លូវតែម្តង។

និស្សិតប្រុសនោះ ក៏បានស្លាប់ហើយប៉ូលិសរកឃើញដបស្រា និងសំបុត្រដែលគេសរសេរលើកចុងក្រោយ ពីការសម្លាប់ខ្លួននេះផងដែរ ប៉ុន្តែដោយសារតែការធ្វើអត្តឃាតនេះ ធ្វើឲ្យរងគ្រោះដល់ជីវិតអ្នកដំណើរថែមទៀត និស្សិតដែលស្លាប់ ក៏រងការចោទប្រកាន់ពី បទមនុស្សឃាតដោយ អចេតនាទៀតផង៕

ប្រភព៖ baykdang

  • ប្លែកៗ! និស្សិត​ម្នាក់​លោត​សម្លាប់​ខ្លួន ​ធ្លាក់​ចំ​អ្នក​ដំណើរ​ម្នាក់​របួស​ធ្ងន់, សពត្រូវ​ចោទ​ពី​បទ​ម​នុស្ស​ឃាត​ដោយ​អចេតនា已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:កំសាន្ត
Tags: