ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បាក់​ដើមឈើ​សង្កត់​រថយន្ត​និង​ជន់​លិច​ផ្លូវ​ម្តុំ​ផ្សារ​កណ្តាល

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​និង​លាយឡំ​និង​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​០៨ មិថុនា​នេះ បាន​បណ្តាល​ឲ្យ​ដើមឈើ​ជា​ច្រើន​បាក់រ​លំនៅ​ម្តុំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មក​ដល់​វេ​ល​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ពុធ​ដដែល ផ្លូវ​មួយ​ចំនួន​នៅ​តំបន់​ផ្សារ​កណ្តាល​ក្នុង​ខណ្ឌដូនពេញ ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ៕