មន្ត្រី PM ក្រុង​ប៉ោយ​ប៉ែ​តម្នាក់ បង្កជម្លោះ​ពេល​ទាត់​បាល់ វាយ​យុវជន​៣​នាក់

ក្រុង​ប៉ោយ​ប៉ែ​ត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ២០១៦ កន្លង​មកនេះ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ត្រូវ​គេ​ស្គាល់ឈ្មោះ ប៉េង ផល្លែ​ន ឋានន្ត​រៈ​ស័​ក្កិ​ព្រិ​ន្ទ​បាល​អត្តលេខ ១៩៧៣៩៣ ប្រចាំការ​នៅ​ប៉ុស្តិ៍៥៦៨ នៅ​ចំណុច​ដី​ថ្មី ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​ខាងលិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ជន​រង​គ្រោះ​,១ ឈ្មោះ ច្រេ​ង សំណាង ភេទ​ប្រុស អាយុ​29​ឆ្នាំ ,២​ឈ្មោះ​រស់ ប៊ុ​ន​ថង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៣​ឈ្មោះ ស៊ី សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង ចូល​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឲ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៍ ដោយចោទប្រកាន់មន្ត្រីPM រូប​នោះ ពី​បទ​ប្រើ​ហិង្សាវាយតប់​មក​លើ​ពួក​គេ​បណ្តាល​ឲ្យ​រង​របួសយ៉ាងដំណំ ។

តាម​ការ​ការ​បំភ្លឺ​ពី​យុវជន​៣​នាក់​ដែល​អះអាង​ថា​ពួក​ខ្លួន​ជា​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា កន្លង​មក ពួក​គេ​បាន​នាំ​គ្នា ទៅ​លេង​បាល់ទាត់ នៅ​ម្តុំ​ដើ​ល​ស្រល់​កាស៊ីណូ ជាមួយ​គ្នា​នឹង​មន្ត្រី​PM ម្នាក់​នោះ ហើយ​ក៏​បាន​កើត​ជម្លោះ​ពាក្យ​សម្តី គ្នា​បន្តិចបន្តួច! តែ​ត្រូវ​បាន​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ផង​ដែរ ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះ​ស្អែក​ឡើង នៅ​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា មន្ត្រី​PM រូប​នោះ បាន​នាំ​បក្ខពួក​របស់​គេ មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ទៅ​កន្លែង​ទាត់​បាល់​នោះ ដោយ​ស្រែក​ខ្លាំង​ៗ ថា ខ្លួន​ជា P M មិន​ខ្លាច​អាណា​ទាំងអស់ ហើយ​គេ​មាន​មេ​កើយ​ឈ្មោះ ក្លូ នៅ​ប៉ុស្តិ៍​ដី​ថ្មី រួច​បាន​ព្រួត​គ្នា វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាលរ​ងរ​បួស យ៉ាងដំណំ​រៀង​ៗ​ខ្លួន​តែ​ម្តង ។

ជន​រង​គ្រោះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ពួក​គេ​ត្រូវ​បាន អ្នក​នៅ​ជិត​នោះ​មក​ជួយ​ឃាត់​ក្រុម​ជន​ដៃដល់ កុំ​ឲ្យ​វាយ​ធ្វើបាប​មក​លើ​រូបគេ​បន្ត​ទៀត កុំ​អី​មិនដឹង​ថា វាសនា​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ?

ប្រភព​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ទៀត​ថា មន្ត្រី​PM ឈ្មោះ​ប៉េង ផល្លែ​ន ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជិះ​រថយន្ត​ម៉ាក LEXUS សេរី៥៧០ ព​ណ៍​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AN-៩៦ ៦៩ មួយ​គ្រឿង ហើយ​ក៏​ជា មេ​បើក​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ ប្រភេទភ្នាល់​បាល់តាម​អន​ឡាញ ជា​ច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​ផង​ដែរ ។
ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​មន្ត្រី​PM ឈ្មោះ ប៉េង ផល្លែ​ន ដែល​រង​ការ​ចោទប្រកាន់​នោះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ពុំ​ស្គា​ល់លេ​ទទូរ​សព្ទ័​។

ជា​ចុង​ក្រោយ​ជន​រង​គ្រោះ​បាន​ទទូច​សុំ​ដល់​ថ្នាក់ដឹកនាំ ជា​មេ​កើយ​មន្ត្រី​កងរាជអាវុធហត្ថ មេត្តា​ជួយ​រក​យុ​ត្តិ​ធ​ម៍ ដល់​ដើមបណ្តឹង​ទាំង​៣​នាក់​ជា​ពលរដ្ឋ​ស្លូតត្រង់ និង​ចាត់វិធានការ ដល់​មន្ត្រី​ក្រោម​ឱវាទ ដែល​យក​តួនាទី ទៅ​ប្រព្រឹត្ត​ល្មើស​ប្រាសចាក ពី​ក្រម​សីល​ធ​ម៍ បំពាន​ទៅ​និង​បញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ ដែល​បាន​ហាម ដាច់ខាត មិន​ឲ្យ កងកម្លាំង សមត្ថកិច្ច​ណា​ម្នាក់ យក​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​ស៊ី​វិល​និង​បើក​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ឡើយ ៕