ដូន​តា N ចុច​ពិល​នៅ​ពេញ​និយម ទោះ NOKIA បាត់​ឈ្មោះ

ដូន​តា N ចុច​ពិល​ដែល​គ្រប់​គ្នា តែង​ហៅ​តៗ​គ្នា​ស្ទើរ​​​មួយ​ទសវត្ស នៅ​តែ​មាន​វត្តមាន​លក់​លើ​ទីផ្សារ​ព្រោងព្រាត ទោះ​បី NOKIA បាត់​ឈ្មោះ។

 

ដូន​តា N ចុច​ពិល​នៅ​ពេញ​និយម ទោះ NOKIA បាត់​ឈ្មោះ

 

មិន​បាច់​ប្រាប់​ក៏​ដឹង N ចុច​ពិល​មួយៗ​ធន់​រក​លេខ​ដាក់​គ្មាន ទោះ​បី​ជ្រុះ​ធ្លាក់​លើ​ថ្ម​ក្តី ឯ​ថ្ម​វិញ​កាន់​រាប់​អាទិត្យ។ នេះ​ហើយ​ដែល​អ្នក​ប្រើប្រាស់​​ជា​ច្រើន​នៅ​តែ​ទុក​ចិត្ត​និង​បន្ត​ប្រើ​ជា​ទូរសព្ទ​ទី​ពីរ (Second Phone) សម្រាប់​ការ​ទាក់ទង​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ស្មាតហ្វូន​ទំនើប​មាន iPhone និង Samsung ជា​ដើម។

 

បើ​គិត​ទៅ NOKIA បាន​កាន់​តំណែង​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​លំដាប់​កំពូល​រាប់​ទសវត្ស។ យុគសម័យ​ថ្មី បាន​ផ្លាស់ប្ដូរ ហើយ​សែស្រឡាយ​ទូរសព្ទ NOKIA ស៊េរី​ទំនើបៗ​ជំនាន់​នោះ​ក៏​ចាប់​ផ្តើម​បាត់​បង់​ប្រជាប្រិយភាព​បន្តិច​ម្តងៗ ចាប់​តាំង​ពី Android (២០០៣) និង iOS (២០០៧) ចាប់​កំណើត ផ្លាស់​ប្តូរ​ពិភព​បច្ចេកវិទ្យា​ទូរសព្ទ។

 

ទោះ​ឥឡូវ NOKIA បាត់​ឈ្មោះ តែ​ដូនតា N ចុច​ពិល​នៅ​តែ​មាន​វត្តមាន​លើ​ទីផ្សារ បន្សល់​ទុក​ឈ្មោះ NOKIA ឲ្យ​គ្រប់​គ្នា​ហៅ៕

 

ដូន​តា N ចុច​ពិល​នៅ​ពេញ​និយម ទោះ NOKIA បាត់​ឈ្មោះ

 

ដូន​តា N ចុច​ពិល​នៅ​ពេញ​និយម ទោះ NOKIA បាត់​ឈ្មោះ

 

ដូន​តា N ចុច​ពិល​នៅ​ពេញ​និយម ទោះ NOKIA បាត់​ឈ្មោះ

 

អត្ថបទ៖ ប៉ែត ផាន់និត