អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​

អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​



ភ្នំពេញ ៖ ពិតជា​រឿង​ភ្ញាក់ផ្អើល​ និង​មិន​គួរ​ឲ្យ​ជឿ ​ខណៈ​នៅ​សុខៗ​ ស្រាប់​តែ​មាន​នារី​វ័យ​ក្មេង​ រូប​ស្រស់​ម្នាក់​ បាន​ចេញ​មុខ​បង្ហោះ​សារ​ទម្លាយ​ជា​សាធារណៈ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​បក​អាក្រាត​តារា​សម្តែង​លក្ខណៈ​ភេទ​ទី​បី Mr Queen ថា ​បាន​បោកប្រាស់​នាង​ ដោយ​ជំពាក់​លុយ​មិន​ព្រម​សង​វិញ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តារា​ប្រុស ​តែ​ងខ្លួន​របៀប​ភេទ​ទី​បី​រូប​នេះ ថែមទាំង​ព្យាយាម​គេច​មុខ​ពី​ការ​តាម​ទារ​លុយ​ទៀតផង​។

អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់​ ដែល​មាន​ឈ្មោះ Soun Sokunthea​កាលពី​ម្សិលមិញ​បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​តារា Mr Queen ជាច្រើនសន្លឹក​ ដោយ​ពោល​ពាក្យ​ថា Mr Queen Cambodia ការសន្យា​របស់​អ្នក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​ចាំ​ការសន្យា​របស់​អ្នក​ដែល​ថា សង​លុយ​រៀន​ដើរ​ម៉ូត​ឲ្យ​វិញ បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​តិច​នាក់​ទេ​ដែល​រង់ចាំ​ទាំង​ខក​បំណង រួម​ទាំង​ខ្ញុំ​ផង​ដែរ​លុយ​១០០​ដុល្លារ បង្រៀន​ម៉ូ​ដែល​

អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​

ប្រភព​ពី​ម្ចាស់​Account Facebook ឈ្មោះ Soun Sokunthea​ដដែល​នេះ​បាន​បញ្ជាក់​ថា តាំងពី​ចុះឈ្មោះ​មក​រៀន​បាន​៤ ថ្ងៃ​គត់ ហើយ​លោក​ក៏​កំពូល​រវល់​ការងារ​ខាងក្រៅ​របស់​អ្នក​ ដោយ​ទុក​សិស្ស​គ្រប់គ្នា​ចោល ហើយ​ឥឡូវ​អ្នក​ក៏បាន​ឈប់​បង្រៀន ​បានសម្រេច សន្យា​ជាមួយ​ខ្ញុំ ​ឲ្យ​លុយ​ថ្លៃ​រៀន​វិញ​តាំង​ពីថ្ងៃ​ចូលឆ្នាំ​ខ្មែរ ហើយ​សុំ​ពន្យារ​ពេល​រហូតមកដល់​ថ្ងៃ​ហ្នឹង​ហើយ ក៏​មិន​ឲ្យ​ទៀត​។ ចឹង​ចាំ​ខ្ញុំ​ជួយ​ឲ្យ​លោក​បាន​ល្បី​ណា​លុយ​៨០​ដុល្លារ​ វា​មិន​ច្រើន​ទេ​ តែ​ចង់​ឲ្យ​មិត្តភក្តិ​មួយ​ចំនួន​បាន​ស្គាល់​ធាតុ​ពិត​ពី​មនុស្ស​ដូច​លោក​(​បញ្ជាក់​លុយ​ចុះឈ្មោះ​100$​ទៅ​រៀន​បាន​៤​ថ្ងៃ​កាត់​អស់​20$)

អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​

ស្រប​ពេល​ជាមួយគ្នា​មិន​ត្រឹមតែ​ម្ចាស់​Account Facebook ឈ្មោះ Soun Sokunthea ម្នាក់​ទេ​ដែល​បាន​ចេញមុខ​បកអាក្រាត​តារា​សម្តែង Mr Queen ភ្លាមៗ​នោះ​ដែរ​ក៏​មាន​បុរស​ម្នាក់ទៀត​ប្រើ​Acount Facebook ឈ្មោះ Royal Chen បាន Comment ថា នេះ​ជា​ការ​ពិត​សិល្បៈ​ជាច្រើន​ត្រូវ​បាន​ម្នាក់​ហ្នឹង​បោកប្រាស់ ហើយ​សិស្ស​ទាំងអស់​ក៏បាន​ឱកាស​គាត់​ច្រើនដង​ហើយ​គឺ​គាត់​រក​លេស​រហូត​។​ដូច្នេះ​ធ្វើ​ឲ្យ​សិស្ស​ទាំង​មិនបាន​ ទើប​ចេញមុខ​បកអាក្រាត​ទង្វើ​ដល់​មិន​ថ្លៃថ្នូរ​នេះ​។ មនុស្ស​បែបនេះ​គួរ​ណា​ដើរ​ចេញពី​សិល្បៈ​ទៅ​កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នក​សិល្បៈ​ផ្សេងទៀត ! អរគុណ​…​

អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​

ទាក់ទង​រឿងរ៉ាវ​ដ៏​រសើប​ខាង​លើ​នេះ ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​តារា​ប្រុស Mr Queen តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​ថា​ ការពិត​វា​យ៉ាងម៉េច​នោះ ?៕

អ៊ី​យ៉ា​..! Mr Queen បែប​ធ្លាយ​រឿង​បោកប្រាស់ ​និង​ជំពាក់​លុយ​គេ​មិន​សង​