AK2​ Update​ ផែន​ទី​ប្រកួត​បាល់​​ត្រៀម​អបអរ​ Euro ​2016​

កាន់​តែ​ពិសេស ​កាន់​តែ​អស្ចារ្យ​ ជាមួយ​ការ​ update ផែន​ទី​ថ្មី​របស់​ AK2 សម្រាប់​អប​អរ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ឆ្នាំ​នេះ។

 

AK2​ Update​ ផែន​ទី​ប្រកួត​បាល់​​ត្រៀម​អបអរ​ Euro ​2016​

 

ផែនទី​ថ្មី​ដែល​ទើប​នឹង​ update នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​នេះ​មាន​ឈ្មោះ​ថា Seabed Stadium ​ស្ថិត​នៅ​ក្នុង​ Mode ថ្មី​គឺ​ Soccer Mode ​ដែល​ជាទូទៅ​​អ្នក​កម្សាន្ត​ទាំង​អស់​ធ្លាប់​តែ​​ប្រើ​ប្រាស់​សព្វាវុធ​ដើម្បី​បាញ់​ប្រហារ​គ្នា​ស្វែង​រក​ជ័យជម្នះ​ តែ​ពេល​នេះ​ប្ដូរ​មក​ជា​ការ​បាញ់​បាល់ទាត់​ដើម្បី​ទម្លាយ​​សំណាញ់​ទី​គ្នា​រៀង​ៗ​ខ្លួន​វិញ។ ទាំង​អស់​នេះ​បាន​ញ៉ាំង​បរិយាកាស​ក្នុង​ការ​កម្សាន្ត​ឲ្យ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ហើយ​​​ប្រៀប​ដូច​ជា​​អ្នក​កំពុង​លេង​ឬ​ទស្សនា​បាល់​ទាត់​យ៉ាង​ដូច្នេះ​ដែរ​។

 

AK2​ Update​ ផែន​ទី​ប្រកួត​បាល់​​ត្រៀម​អបអរ​ Euro ​2016​

 

Mode ថ្មី​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ អ្នក​កម្សាន្ត​ទាំង​អស់​ក៏​នឹង​ទទួល​បាន​នូវ ប្រអប់​ប្រទេស​ទាំង​ ២៤ ​ពី​ការ​កម្សាន្ត​ផែន​ទី​ថ្មី​នេះ​ផង​ដែរ ហើយ​ប្រអប់​ទាំង​នោះ​អ្នក​អាច​​សន្សំ​ទុក​ប្រទេស​ដែល​អ្នក​គិត​ថា​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ដើម្បី​ទទួល​បាន​រង្វាន់​កាន់​តែ​ប្រសើរ​។

 

AK2​ Update​ ផែន​ទី​ប្រកួត​បាល់​​ត្រៀម​អបអរ​ Euro ​2016​

 

ដូច្នេះ​ប្រសិន​បើ​អ្នក​ពុំ​ទាន់​បាន​សាក​ល្បង​ទេ ឆាប់​ Login ចូល​មក​លេង​ឥឡូវ​នេះ​ភ្លាម​មក​!

 

អត្ថបទ៖ អ៊ៅ លីហ៊ួ​ ​