បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

ក្រុម​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​របស់​បារាំង​បាន​ហ្វឹកហាត់​ក្នុង​ទីក្រុង Lyon ត្រៀម​បង្ក្រាប​ក្រែង​មាន​ការ​វាយប្រហារ ឬ​បំផ្ទុះ​គ្រាប់​បែក​ណា​មួយ​កើត​ឡើង នៅ​ការប្រកួត​អឺរ៉ូ​ដែល​នឹង​ចាប់​ផ្ដើម​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

 

សម​យុទ្ធ​សង្គ្រោះ​បន្ទាន់​ត្រូវ​ធ្វើ​ឡើង​ជាមួយ​អ្នកគាំទ្រ​តាម​ទីតាំង​ប្រកួត​ដែល​គេ​គិត​ថា​ ជា​គោលដៅ​របស់​ក្រុមភេរវករ។ ការ​ហ្វឹកហាត់​មាន​ដូចជា ការ​បំផ្ទុះ​គ្រាប់​បែក ការ​បាញ់​រះ​ពី​ជន​ប្រដាប់​អាវុធ នៅ​តំបន់​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​ទស្សនា​ការ​ផ្សាយបន្តផ្ទាល់​បាល់​ទាត់​តាម​ផ្ទាំង​ចាក់​បញ្ចាំង​ធំ​ៗ (Screen) ជា​ដើម។

 

ក្នុង​ការ​ហ្វឹកហាត់ គេ​ឃើញ​មាន​កងកម្លាំង​ពិសេស​គឺជា​អ្នក​ត​ទល់​វាយ​ដណ្ដើម​ទីតាំង មុន​ពេល​ដែល ក្រុម​សង្គ្រោះ ចូល​ទៅ​ជួយ​ជនរងគ្រោះ​ដែល​រង​របួស៕

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

 

បារាំងធ្វើសមយុទ្ធប្រឆាំងភេរវកម្មនៅអឺរ៉ូ២០១៦

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror