កម្លាំងនគរបាលខណ្ឌឫស្សីកែវ វាយខ្នោះ​ចោរលួចទ្រព្យ សម្បត្តិតាម​ផ្ទះម្នាក់ នៅសង្កាត់​ទួលសង្កែ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់បានប៉ុនប៉ងចូលទៅធ្វើសកម្មភាពឆ្កឹះទ្វារបង្អួចដើម្បីលួចទ្រព្យសម្បត្តិផ្សេងៗ តែមិនបានសម្រេច ត្រូវជនរងគ្រោះឃើញទាន់ស្រែកផ្អើល ឆោរឡោដល់កម្លាំងសមត្ថកិច្ច​មូលដ្ឋានខណ្ឌឫស្សីកែវ ដែលកំពុងល្បាតចាប់ក្របួចវាយខ្នោះភ្លាមៗដើម្បីសួរនាំ។

ករណីខាងលើបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្ទះលេខ១៤៦j ផ្លូវលំ ក្រុមទី៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ខណ្ឌ ឫស្សីកែវ បានប្រាប់ថា ជនត្រូវជាប់សង្ស័យជាចោរលួច ឈ្មោះ សុខ សំណាង អាយុ៣៩ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់គីឡូ​ម៉ែត្រ​លេខ៦ ខណ្ឌឫ ស្សីកែវ ។ រីឯជនរងគ្រោះឈ្មោះ ខែម វាសនា ហៅក្រឹម ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅចំណុច កើតហេតុខាងលើ ។

លោក ម៉ៅ ចាន់ថុន បានប្រាប់ទៀតថា ដោយយោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនត្រូវសង្ស័យ នៅមុនពេលកើតហេតុ ជនត្រូវសង្ស័យបាន ឡើងទៅផ្ទះជន​រងគ្រោះក្នុង​ជាន់ទី១រួចធ្វើសកម្មភាពឆ្កឹះបើកបង្អួចបំណងលួចទ្រព្យសម្បត្តិ ខណៈនោះជនត្រូវសង្ស័យពុំ ទាន់លួចបានសម្ភារឫទ្រព្យសម្បត្តិផ្សេងៗផង ស្រាប់តែត្រូវ ជនរងគ្រោះឃើញទាន់ស្រែក​ផ្អើលអ្នកភូមិនិង​កម្លាំង​សមត្ថកិច្ចដែលកំពុងល្បាតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវបានមកអន្តរាគមន៍ដេញឃាត់ក្របួចជាប់វាយខ្នោះភ្លាមៗតែម្ដង ។

លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវសង្ស័យ ជាចោរលួច ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនិតិវិធី របស់អយ្យការ​សាលាដំបូងរាជធានីភ្នំពេញ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវអាជីវករនិងសន្តិសុខ ឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យកម្លាំងសមត្ថកិច្ច​​ ប៉ុស្ដិ៍ទឹកថ្លាសួរនាំ បន្ទាប់ពីស្ត្រីនេះបាន ចូលទៅបន្លំលួច សម្ភារផ្សេងៗរបស់ជនរងគ្រោះ ដែលកំពុងឈរលក់ដូរ ក្នុងផ្សារឡាក់គីទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅត្រង់ចំណុចក្នុងផ្សារឡាក់គី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នាយនគរបាលប៉ុស្ដិ៍ទឹកថ្លា លោក សុខ សុផល បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បូករួមទាំង ចម្លើយសារភាពរបស់ស្ត្រីជាជនសង្ស័យ នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងឈរលក់ដូរនៅក្នុងផ្សារឡាក់គី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណៈនោះស្ត្រីជាជនសង្ស័យ បានដើរចូលមកបន្លំធ្វើជារកមើលដើរទិញអីវ៉ាន់ផ្សេងៗ នៅក្នុងផ្សាររួច ក៍ធ្វើសកម្មភាពលួចសម្ភារ របស់ជនរងគ្រោះ លាក់ដាក់ចូលក្នុងខោ បម្រុងរត់គេចខ្លួនស្រាប់ តែត្រូវជនរងគ្រោះ ដេញតាមពីក្រោយស្រែកផ្អើលឆោរឡោ ដើម្បីឲ្យសន្តិសុខជួយឃាត់ខ្លួនស្ត្រី ជាជនសង្ស័យបានភ្លាមៗ ដោយរកឃើញដកហូតវត្ថុតាង រួមមាន៖ប្រហិត ត្រីចំនួន៦កញ្ចប់ ចំណីសត្វចំនួន៥កញ្ចប់ ត្រីសាមុនចំនួន ២ចាន ទឹកត្រចៀកកម្មចំនួន១ ប្រអប់ទូរស័ព្ទណូគាអ៉ិនចុច ពិលចំនួន១ផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងនគរបាលខណ្ឌឫស្សីកែវ វាយខ្នោះ​ចោរលួចទ្រព្យ សម្បត្តិតាម​ផ្ទះម្នាក់ នៅសង្កាត់​ទួលសង្កែ

កម្លាំងនគរបាលខណ្ឌឫស្សីកែវ វាយខ្នោះ​ចោរលួចទ្រព្យ សម្បត្តិតាម​ផ្ទះម្នាក់ នៅសង្កាត់​ទួលសង្កែ