លោកគ្រូបង្រៀនសង្ហារម្នាក់នេះ កំពុងទាញចិត្តសិស្ស ឲ្យចូលរៀនរាល់ថ្ងៃហើយ!

ថៃ៖ លោកគ្រូបង្រៀនម្នាក់ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងបណ្តាញសង្គម លើរូបរាងដ៏ស្រស់សង្ហាររបស់គាត់។

កាលពីថ្មីៗនេះ រូបថត៤សន្លឹក របស់លោកគ្រូបង្រៀនម្នាក់ ត្រូវបានគេចែកចាយតៗគ្នាយ៉ាងច្រើនសន្ធឹក នៅក្នុងសង្គមហ្វេសប៊ុក។  

ចំពោះលោកគ្រូមុខស្រស់រូបនេះ មិនសូវមានអ្នកណាដឹងពី រឿងរ៉ាវរបស់គាត់ប៉ុន្មាននោះទេ គ្រាន់តែដឹងថា រូបគាត់កំពុងបង្រៀននៅសាលារៀនមួយ នៅប្រទេសថៃ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិរៀងៗខ្លួន ពេលឃើញរូបថត លោកគ្រូបង្រៀនដ៏ស្រស់សង្ហារម្នាក់នេះថា៖

"មុខគ្រូបង្រៀនបែបនេះ គឺលែងគេចសាលាតែម្តង ហើយខំប្រឹងរៀនទៀត"

"សន្យាថាងើបពីគេងឲ្យលឿន ហើយចូលរៀនម៉ោងលោកគ្រូឲ្យទាន់"

"ចង់ក្លាយជាសិស្សម្តងទៀត ដើម្បីបានរៀនជាមួយគាត់"

តោះមើលរូបថត លោកគ្រូបង្រៀនដ៏សង្ហារម្នាក់នេះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ក៏មានជាពិសេសនិស្សិតៗ មានការកោតសរសើរចំពោះតិចនិច ក្នុងការបង្រៀនល្អ គួបផ្សំនឹងស្នាដៃគូរូបយ៉ាងល្អថែមទៀត ដែលជាកត្តាមួយ ជួយឲ្យសិស្សងាយយល់ និងឆាប់ចាប់បានផងដែរ។

បើតាមប្រភពបាន ឲ្យដឹងថា លោកគ្រូរូបសង្ហារឈ្មោះ Chung Chuan-Bin ជាសាស្រ្តាចារ្យម្នាក់ បង្រៀននៅសាកលវិទ្យាល័យ Kaohsiung ក្នុងទីក្រុង Kaohsiung កោះតៃវ៉ាន់។ បច្ចុប្បន្នរូបគាត់ទទួលបានប្រជាប្រិយភាពខ្លាំងក្លា ពីសំណាក់អ្នកនិយមលេងអីុនធឺណែត ឬបណ្តាសង្គមផងដែរ ដោយសារហេតុថាគាត់មានសមត្ថភាពខ្ពស់ក្នុងការបង្រៀន ជាមួយនឹងទេពកោសល្យគូររូបយ៉ាងល្អ ដូចជារូបរាងកាយរបស់មនុស្ស រួមមានសំណុំគ្រោងឆ្អឹង លក្ខណៈនៃសរសៃឈាម សរសៃសាច់ដុំ ដើម្បីធ្វើការវិភាគសាស្រ្ត ពន្យល់ដល់និស្សិត ងាយស្រួលយល់កាន់តែច្បាស់។

ប្រភពបន្តថា សិស្សជាច្រើន បានប្រម៉ាញ់ថតរូប និងវីដេអូ បង្ហោះចែកចាយ ចូលទៅក្នុងបណ្តាញសង្គម Youtube និងបណ្តាញសង្គមផ្សេងៗទៀត អំពីសកម្មភាពបង្រៀនរបស់គាត់ទៀតផង។ មិនតែប៉ុណ្ណោះ មានអ្នកប្រើប្រាស់មួយចំនួន ផ្តល់ជាមតិថា លោកគ្រូសង្ហារនេះ គួរតែផ្ទេរទៅបង្រៀននៅសាលាវេជ្ជសាស្រ្តផ្សេងៗទៀតផង។

យ៉ាងណាមិញ លោកគ្រូសង្ហារដែលជាសាមីខ្លួនលោកផ្ទាល់ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ការសិក្សាពីកាយវិភាគសាស្រ្ត នៃរូបរាងកាយមនុស្សនេះ វាមិនខុសគ្នាក្នុងការរៀនមុខវិទ្យាគណិតវិទ្យានោះទេ ដែលវាជាគន្លឹះដ៏សំខាន់មួយ ក្នុងការដោះស្រាយសមីការមួយ ពីមួយជំហានទៅមួយជំហានតែប៉ុណ្ណោះ ធ្វើយ៉ាងណាឲ្យសិស្សងាយយល់ និងឆាប់ចាប់បាន» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត