អតីត​កីឡាករ​ក្លិប​Leicester City បញ្ជាក់​ថា ក្លិប​អាច​ខាតបង់​ធំ​ប្រសិនបើ Jamie Vardy​ផ្លាស់​ចេញ

លោក Gerry Taggart អតីត​ខ្សែការពារ​ក្លិប​Leicester City បង្ហាញ​ការ​យល់​ឃើញ​ថា ក្លិប​Leicester City​អាច​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាង​ធំ ប្រសិនបើ​កីឡាករ​Jamie Vardy ខ្សែប្រយុទ្ធ​អាយុ​២៩​ឆ្នាំ​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​Arsenal ។

Vardy ទោះបីជា​ទើប​បន្ត​កុងត្រា​ថ្មី​ទទួល​ប្រាក់​ឈ្នួល​៦០.០០០​ផោន​ក្នុង​១​ស​ប្ដា​ហ៍​កាលពី​ខែកុម្ភៈ កន្លង​មក​ក៏​ដោយ ប៉ុន្តែ​គេ​អាច​ផ្លាស់​ក្លិប​បាន ប្រសិនបើ​មាន​ក្លិប​ណាមួយ​បាន​ទៅ​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក​ដាក់​សំណើ​២០​លាន​ផោន  ។

កន្លង​មក ក្លិប​Arsenal បាន​ដាក់​សំណើ​ក្នុង​ទឹកប្រាក់​ខាងលើ រួម​ទាំង​ដាក់​ប្រាក់​ឈ្នួល​១២០.០០០​ផោន​ក្នុង​១​ស​ប្ដា​ហ៍ ចំណែក​ក្លិប​Leicester City ក៏​មិន​នៅ​ស្ងៀម​ដែរ​ដោយ​គ្រោង​ដំឡើង​ប្រាក់​ឈ្នួល​ដើម្បី​រារាំង​រូបគេ​បន្ត​ទៀត ៕

  • អតីត​កីឡាករ​ក្លិប​Leicester City បញ្ជាក់​ថា ក្លិប​អាច​ខាតបង់​ធំ​ប្រសិនបើ Jamie Vardy​ផ្លាស់​ចេញ已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:កីឡា