​ជីព​ចរ បំបាត់​ក្អួត​

​ជីព​ចរ បំបាត់​ក្អួត​

​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ ឬ​ការ​ចុច​ជីពចរ គឺជា​វិធីសាស្ត្រ​បុរាណ​ចិន ដែល​មាន​តាំងពី​យូរយារ ហើយ​ក៏​បន្ត​អនុវត្ត​ច្រើន​ដែរ នៅក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​ចំណុច​ជីពចរ​មួយ ដែល​វា​អាច​កាត់បន្ថយ អាការៈ​ក្អួតចង្អោរ បាន​យ៉ាង​មាន​ប្រសិទ្ធភាព មានន័យ​ថា គ្រាន់តែ​ចុច​ត្រង់​ចំណុច​នោះ បងប្អូន​នឹង​ធូរស្រាល ឬ​បាត់​ក្អួត​តែម្តង​។ ប៉ុន្តែ វា​មាន​ប្រសិទ្ធភាព​ខុសគ្នា ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​

​បើ​តាម​អ្នកជំនាញ ខាង​ចាក់​ម្ជុល​វិទ្យាសាស្ត្រ បានឲ្យដឹងថា វិធីសាស្ត្រ​នេះ អាច​រំញោច​ដល់​ចរន្តឈាម​រត់ និង​បន្ធូរ​សម្ពាធ​សាច់ដុំ នៅ​តំបន់​នោះ​ឲ្យ​ធូរស្រាល​។

​តើ​យើង​ត្រូវ​ចុច​កន្លែង​ណា​ទៅ​?
​កដៃ​! វិធីសាស្ត្រ​នេះ មិន​ប៉ះពាល់​សុខភាព មិន​ចំណាយលុយ ហើយ​ងាយស្រួល​ធ្វើ​ទៀតផង ដោយ​អ្នក​គ្រាន់តែ ៖
១. លារ​បាតដៃ​ម្ខាង មក​ដាក់​ចំ​ផ្ទៃមុខ​
២. យក​ម្រាម​មេដៃ នៃ​ដៃ​ម្ខាង​ទៀត ទៅ​ចុច​លើ​ចំណុច ដូច​ក្នុង​រូប​បង្ហាញ​ស្រាប់​
៣. សង្កត់​ទី​នេះ​ឲ្យបាន ៥០ ទៅ ៦០ វិនាទី​
៤. បន្ត​ធ្វើ​វា ខណៈពេល​ដែល​អ្នក ដកដង្ហើម​ឲ្យបាន​ជ្រៅ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។