រោគសញ្ញា និង​សញ្ញា​ព្រមាន នៃ​ជំងឺ​ទឹក​ផ្អែម លើ​មនុស្ស​ស្រី​

រោគសញ្ញា និង​សញ្ញា​ព្រមាន នៃ​ជំងឺ​ទឹក​ផ្អែម លើ​មនុស្ស​ស្រី​

​ជំងឺ​ទឹកនោម​ផ្អែម អាច​កើតឡើង​លើ​មនុស្ស​គ្រប់​វ័យ មិន​ថា​ចាស់ ឬ​ក្មេង ប្រុស ឬ​ស្រី​នោះទេ ប៉ុន្តែ ភាគច្រើន ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ ច្រើន​កើត​លើ​មនុស្ស​ដែល​មាន​វ័យ ចាប់ពី ៤៥ ឆ្នាំ​ឡើង​ទៅ​។ កត្តា​ប្រឈមមុខ​នៃ​ជំងឺ​នេះ អាច​ខុស​គ្នា​បន្តិចបន្តួច រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​។​

​កត្តា​ប្រឈមមុខ ៖
​    ​ធាត់​លើស​ទម្ងន់​
​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ (​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​)
​    ​មិនសូវ​សកម្ម​
​    ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​
​    ​មាន​ប្រវត្តិ​លើស​ជាតិ​ស្ករ​ខ្លាំង​
​    ​មានគ្រួសារ​កើត​ជំងឺ​នេះ​។​

​រោគសញ្ញា​
​បងប្អូន​ប្រហែលជា​បាន​ដឹង​ច្បាស់​ហើយ អំពី​រោគសញ្ញា​ចំបង​នៃ​ជំងឺ​នេះ ពីព្រោះ គេហទំព័រ​យើង​ឧស្សាហ៍​ចុះផ្សាយ​ខ្លាំងណាស់​។​
​    ​ចេះ​តែ​ស្រេកទឹក​
​    ​បត់ជើង​តូច​ញឹកញាប់​
​    ​អស់កម្លាំង​
​    ​ឃ្លាន​ខ្លាំង​
​    ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ទោះបីជា​អ្នក​ញ៉ាំ​ច្រើន​ក៏ដោយ​
​    ​អស់កម្លាំង​
​    ​ស្រវាំងភ្នែក​
​    ​ឆាប់​ឆ្លង​មេរោគ ដូចជា នៅ​មាត់ ជើង និង​ប្រដាប់​ភេទ​
​    ​របួស​ក្រ​ជា​
​    ​សុខភាព​ផ្លូវភេទ​ធ្លាក់ចុះ​។​

​ប្រសិន​បើ​ស្ត្រី មាន​លេចចេញ​ជា​រោគសញ្ញា​ខាងលើនេះ បងប្អូន​គួរតែ​ប្រញាប់ ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​កាត់បន្ថយ​ផលវិបាក និង​ទទួល​ការព្យាបាល​ទាន់ពេលវេលា​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។