តារាប្រុសតៃវ៉ាន់ ល្បីឈ្មោះប៉ុណ្ណា ក៏មិនភ្លេចគុណម្តាយ សុខចិត្តទៅជួយ លក់ដំឡូងឲ្យម្តាយ នៅក្នុងផ្សារ

តៃវ៉ាន់ តារាសម្តែង និងតារាម៉ូដែលប្រុស លោក Ming Dao វ័យ ៣៦ឆ្នាំ អាចរកប្រាក់ចំណូលច្រើនជាង ១៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ តែលោកនៅតែមិនដាក់ខ្លួន មិនឆ្មើងឆ្មៃ និងក្អេងក្អាងឡើយ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាប្រុសដែលមានរូបរាងស្រស់សង្ហារូបនេះ  មិនដែលភ្លេចគុណម្តាយនោះឡើយ ដោយគាត់ត្រូវបានប្រទះឃើញ នៅក្នុងផ្សារមួយកន្លែង ឈ្មោះថា Banqiao Market ស្ថិតក្នុងទីក្រុង New Taipei កំពុងតែជួយលក់ដំឡូងឲ្យម្តាយ នៅក្នុងតូបរបស់ម្តាយគាត់។ ជាមួយគ្នានេះដែរ លោក Dao បានតែងខ្លួនសាមញ្ញបំផុត ដោយពាក់អាវយឺត ស្លៀកខោជើងខ្លី និងពាក់ស្បែកជើងផ្ទាត់ តែប៉ុណ្ណោះ។

លោក Dao ត្រូវបានគេស្គាល់ថា គឺជាកូនកតញ្ញូម្នាក់ និងចាប់ផ្តើមជួយម្តាយរបស់គាត់ តាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ។ ចាប់តាំងពីពេលនោះមក គាត់គឺជាមនុស្សម្នាក់ ដែលបានជួយផ្គត់ផ្គង់ ដល់ក្រុមគ្រួសារ បន្ទាប់ពីទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងភាពជោគជ័យ ក្លាយខ្លួនជាតួសម្តែង និងតារាម៉ូដែល។

គួរបញ្ជាក់ផងដែរថា ម្តាយរបស់លោក Dao បានឈប់ធ្វើការម្តងរួចមកហើយ បន្ទាប់ពីលោក Dao បានល្បីឈ្មោះ ប៉ុន្តែគាត់បានត្រលប់ទៅលក់ដំឡូងវិញ ដោយសារ ភាពធុញទ្រាន់នៅក្នុងផ្ទះ។ យ៉ាងណាមិញ លោក Dao ក៏បានគាំទ្រ និងយល់ព្រម ចំពោះការសម្រេចចិត្ត របស់ម្តាយគាត់ ហើយថែមទាំង ជួយការងារផ្សេងៗ នៅពេលដែលគាត់ទំនេរទៀតផង៕

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត

ដោយឡែក នាពេលថ្មីៗកន្លងទៅនេះ រូបថតជាច្រើនសន្លឹក របស់ឌីជេស្រី ដ៏ស្រស់ស្អាត និងសិចស៊ី សញ្ជាតិម៉ាឡេស៊ី នាង Leng Yein កំពុងលក់មីស៊ុប ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញ បណ្តាញអ៊ីនធឺណែត ដោយបានធ្វើឲ្យ អ្នកគាំទ្រនាង ជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហាងលក់មីស៊ុបមួយ នៅក្នុងទីក្រុង Sungai Petani នៃប្រទេសម៉ាឡេស៊ី ដែលនាង Leng Yein លក់នៅទីនោះ គឺជាកម្មសិទ្ធិ ក្រុមគ្រួសារ របស់នាង ផ្ទាល់តែម្តង។

ជាមួយគ្នានេះដែរ នាង Leng Yein បានជួយធ្វើការ នៅទីនោះ មុនពេលដែលនាង ក្លាយខ្លួនទៅជា ឌីជេ និងតារាម៉ូដែល ដ៏ល្បីល្បាញ មួយរូប។

យ៉ាងណាមិញ ប្រភពដដែល បានឲ្យដឹងទៀតថា ហាងលក់មីស៊ុបនោះ គឺបើកដោយជីដូន របស់នាង ខណៈនាង និងប្អូនស្រី បានមកជួយលក់មីស៊ុប ដែលមានរសជាតិហិរម្យ៉ាង មានឈ្មោះថា «Laksa» ម្តងម្កាល ប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload