ស្កា​យ​ទ្រី​ខុន​ដូ​ បន្ត​បើក​ការ​លក់​

ស្កា​យ​ទ្រី​ខុន​ដូ​ បន្ត​បើក​ការ​លក់​



ភ្នំពេញ​ ៖ ស្កា​យ​ទ្រី​ខុន​ដូ​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ក្រុមហ៊ុន ជេ​&​អិ​ល ហើយ​មា​ន​ទីតាំងនៅ​ផ្លូវ​១០៥ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ បាន​បន្ត​សម្ពោធ​បើក​លក់​ជា​បន្ត​ទៀត កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ នៅ​សណ្ឋាគារ​ភ្នំពេញ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ចាប់អារម្មណ៍​ទិញ​ពី​ភ្ញៀ​វ​ជាតិ អន្តរជាតិ​ជាច្រើន​។​

​ ​លោក ស្កុ​ត វូ (Scott Wu) អគ្គនាយក​ក្រុមហ៊ុន​ស្កា​យ​ទ្រី​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ ស្កា​យ​ទ្រី មាន​ខុន​ដូ ​រហូតដល់​ទៅ​១១០៤​យូ​នី​ត និង​មាន​ហេដ្ឋារចនាសម្ពន្ធ​ធំ​ទូលាយ​ មាន​ភាព​ទាក់ទាញ ដែល​ធ្វើ​ឲ្យ​អតិថិជន​ចម្រុះ​ជាតិ​សាសន៍​ទាំងអស់ មានការ​ចាប់អារម្មណ៍​ខ្លាំង​មក​លើ​ស្កា​យ​ទ្រី​។ ​ស្កា​យ​ទ្រី​ មាន​ទីតាំងនៅ​ចំ​កណ្ដាល​បេះដូង​ទីក្រុង ដោយមាន​ការ​រៀប​ចំ​រចនា​ខុន​ដូ​បែប​សិង្ហបុរី សុទ្ធសាធ ដែល​ជា​ឱកាស​មួយ​ផ្តល់​ដល់​អតិថិជន​ ទទួល​បាន​បទពិសោធន៍​ថ្មី​នៃ​ការរស់នៅ​ប្រកបដោយ​គុណភាព​បែប​សិង្ហបុរី​ ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
លោក​បន្ត​ថា​ គម្រោង​ដ៏​ល្អ​ស្កា​យ​ទ្រី​នេះ មាន​ទំហំ​ធំ​ជាង​តំបន់​សាធារណៈ​នានា ធំ​ជាង​២ដង ​និង​មាន​កន្លែង​បម្រើសេវា​កម្ម​សាធារណៈ​ដល់​ទៅ​១៨​កន្លែង ដែល​ជា​ភាព​ទាក់ទាញ​មួយ​ខុសពី​ខុន​ដូ ដទៃ​ស​ម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​អតិថិជន។ ​អតិថិជន ​ដែល​មាន​បទពិសោធន៍​រស់​នៅក្នុង​ខុន​ដូ គឺ​ពិត​ជា​រីករាយ​ជាមួយ​នឹង​កន្លែង បម្រើសេវា​កម្ម​របស់​ក្រុមហ៊ុន​ស្កា​យ​ទ្រី​ជាក់​ជាមិនខាន ជាមួយ​អត្រា​តម្លៃ​សមរម្យ​បំផុត​។​
​ ​
លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ច្រើនជាង​៥០​ភាគរយ​នៃ​ចំនួន​អាគារ A​ របស់​ស្កា​យ​ទ្រី​ខុន​ដូ ត្រូវ​បាន​ក​ក់​ដោយ​អតិថិជន​កម្ពុជា និង​បរទេស​ជុំវិញ​ពិភពលោក ដែល​មកពី ​សិង្ហបុរី ចិន តៃវ៉ាន់ អ៊ីតាលី ម៉ា​ឡេ​ស៊ី ជប៉ុន ហុងកុង និង​ម៉ាកាវ​។ អតិថិជន​ទាំងនេះ​គឺជា​តឹកតាង​មួយ បង្ហាញ​ឲ្យ​ឃើញថា ស្កា​យ​ទ្រី ខុន​ដូ គឺជា​ប្រភេទ ខុន​ដូ ​ដ៏​ល្អ​ប្រសើរ​បំផុត ​ក្នុង​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ​ជាមួយ​ក្រុម​គ្រួ​សារ មិត្តភក្ដិ អ្នកជិតខាង និង​ជា​ឱកាស​មួយ​ក្នុង​ការរស់នៅ​បែប​ចម្រុះ​ជាតិ​សាសន៍ សហគមន៍ ​និង​ជាមួយ​មនុស្ស​​មកពី​កន្លែង​ផ្សេងគ្នា ដែល​អាច​ចែករំលែក និង​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​គ្រាន់តែ​រស់នៅ​ជាមួយនឹង​សហគមន៍​ស្កា​យ​ទ្រី​ខុន​ដូ​។ ពិសេស​ទៅទៀត សម្រាប់​គ្រួសារ​វ័យ​ក្មេង គឺ​ពិតជា​សំខាន់​ណាស់ ដែល​ពួកគេ​នឹង​មាន​ឱកាស​ដ៏​ពិសេស ក្នុង​ការ​នាំ​យក​កូនៗ​ និង​គ្រួសារ​របស់​ពួកគេ មក​រស់នៅ​ស្កា​យ​ទ្រី​ខុន​ដូ ប្រកបដោយ​ភាព​រីករាយ និង​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ពួកគេ​កា​ន់​តែ​ប្រសើរ​ឡើង​ ដែល​ក្នុង​នោះ​មាន​កន្លែង​បម្រើសេវា​កម្ម​ជាច្រើន​មាន​ដូចជា កន្លែង​មើល​ភាពយន្ត ឱសថស្ថាន បណ្ណាល័យ សួន​កុមារ កម្សាន្ត ក្លិប​ហាត់ប្រាណ ស្កាយ​បា ហើយ​នឹង​សេវាកម្ម​ជាច្រើន​ទៀត​៕​

ស្កា​យ​ទ្រី​ខុន​ដូ​ បន្ត​បើក​ការ​លក់​

ស្កា​យ​ទ្រី​ខុន​ដូ​ បន្ត​បើក​ការ​លក់​