ជី​សញ្ញា​ក្បាល​គោ​ខុសច្បាប់​ជាង​៨​តោន​ ត្រូវ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បង្ក្រាប​បាន​

ជី​សញ្ញា​ក្បាល​គោ​ខុសច្បាប់​ជាង​៨​តោន​ ត្រូវ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បង្ក្រាប​បាន​

បន្ទាយមានជ័យ ​៖ ជី​សញ្ញា​ក្បាល​គោ​​នាំចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់​តាមរយៈ​ច្រក​តំបន់​សំពៅ​លូ​ន​ ខេត្តបាត់ដំបង​ និង​ច្រករបៀង​ធ្នង់ ​ខេត្តបន្ទាយមានជ័យ ​ដឹក​តាម​រថយន្ត​យី​ឌុប​ និង​រថយន្ត​កាមរី​ទាំងអស់​២​គ្រឿង​ ត្រូវ​បាន​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​បាន ​បន្តបន្ទាប់​កាលពី​ថ្ងៃទី​៤ និងទី៥ ខែមិថុនា ឆ្នាំ​២០១៦។

លោក សេង ម៉េង ប្រធាន​ការិយាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយ​មានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​បង្ក្រាប​ជី​កសិកម្ម​នាំចូល​ខុសច្បាប់​ គឺជា​វិធានការ​រឹត​បន្តឹង​ទប់ស្កាត់​ការ​នាំ​ចូល​ជី ​និង​ថ្នាំ​កសិកម្ម​ខុសច្បាប់​ ដើម្បី​បញ្ចៀស​បញ្ហា​កើតឡើង​បណ្ដាលឲ្យ​ខាតបង់​ផលប្រយោជន៍​ប្រជាកសិករ​របស់​យើង​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជី​ខុសច្បាប់​ ដែល​បង្ក្រាប​បាន​សរុប​១៧១​ការុង ស្មើ​នឹង​ទម្ងន់​ជាង​៨​តោន​ដោយ​១​រថយន្ត​យី​ឌុប​ដឹក​ចេញពី​ច្រក​តំបន់​សំពៅ​លូន ខេត្តបាត់ដំបង​ឯ រថយន្ត​កាមរី​១​គ្រឿង​ទៀត​ចេញ​ពី​ច្រករបៀង​ធ្នង់​គ្រប់គ្រង​ដោយ​យោធា​វរៈ​៥០៥ ចំណុះ​សឹក​រង​ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ​ខណៈ​រថយន្ត​ទាំង​២​គ្រឿង​ បើក​ដឹក​ជី​សញ្ញា​ក្បាល​គោ ចេញពី​ច្រកព្រំដែន​ខាងលើ ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​បម្រុង​យក​លក់​ចែកចាយ​តាម​ដេប៉ូ​លក់​សម្ភារៈ​កសិកម្ម​ ក្នុង​ខេត្តបន្ទាយមានជ័យ​ និង​ខេត្ត​ឧត្ដរមានជ័យ​។​

ចំពោះ​រថយន្ត​យី​ឌុប​ដឹក​ចេញពី​ច្រក​តំបន់​សំពៅ​លូន​មាន​ម្ចាស់​ ឈ្មោះ ​អ៊ូ អ៊ុំ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ​ត្រូវ​មន្ត្រី​ជំនាញ​បង្ក្រាប​នៅ​ចំណុច​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​​ឆែកឆេរ​រក​ឃើ​ញ​ជី​សញ្ញា​ក្បាល​គោ​ចំនួន​១៣០​ការុង ស្មើ​នឹង​ជាង៦​តោន។ ចំពោះ​​រថយន្ត​កាមរី​ចេញពី​ច្រករបៀង​ធ្នង់​ ដែល​មាន​ម្ចាស់ ​ឈ្មោះ ប៉ឺ​យ ឆា​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​បន្ទាយ​អំពិល ស្រុក​បន្ទាយ​អំពិល បង្ក្រាប​បាន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវលំ​មួយ​កន្លែង​ជាប់​ព្រំ​ប្រទល់ រវាង​ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្ដរមានជ័យ ​ឆែកឆេរ​រក ឃើញ​ដកហូត​បាន​ជី​សញ្ញា​ក្បាល​គោ​ចំនួន​៤១​ការុង ស្មើ​នឹង​ទម្ងន់​ជាង​២​តោន៕