វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​



ភ្នំពេញ ៖ ស្រី​ស្រស់​កញ្ញា វ៉ាន់ នី​ឡា ថ្មីៗ​នេះ ​បាន​សម្ដែង​ពី​អារម្មណ៍​ភ័យ​ព្រួយ​ ដោយសារ​ត្រូវ​គេ​ផ្ញើ​សារ​គំរាម​ទម្លាយ​រូបភាព​អាក្រាត​កាយ​របស់​នាង​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ ​គេ​ពុំ​ទាន់​ឃើញ​ការ​បែក​ធ្លាយ​ រូប​ទាំងនេះ​ជា​ផ្លូវការ​នៅ​លើ​បណ្ដាញ​សង្គម​នៅឡើយ​ទេ​ ខណៈ​សាមីខ្លួន វ៉ាន់ នី​ឡា ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​ក្រសួងមហាផ្ទៃ​រួចហើយ​ផង​នោះ។

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

តារា​ចម្រៀង​ស្រី​កញ្ញា វ៉ាន់ នី​ឡា ដែល​កន្លងមក​ត្រូវ​បាន​គេ​ដឹង​គ្រប់គ្នាថា បាន​លួច​ភ្ជាប់​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​វ័យក្មេង​កូន​មន្ត្រី​ពាក់​ផ្កាយ​ពីរ​នោះ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​របស់​នាង ​កាលពី​ព្រលប់​ថ្ងៃទី​០៧ ខែមិថុនា​ថា ​ខ្ញុំ​សូម​យក​ឱកាស​នេះ ជម្រាប​ជូន​ពុក​ម៉ែ​បងប្អូន​មិត្ត​អ្នកគាំទ្រ​ទាំងអស់​នូវ​គណនី​មួយ​ចំនួន​ ដែល​បាន​ផុស​រូបភាព​របស់ខ្ញុំ​។

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

កញ្ញា វ៉ាន់ នី​ឡា បាន​លើក​ឡើង​ថា រឿង​នេះ​ បាន​កើត​ឡើង​ប្រហែល​៣​ខែ​មក​ហើយ​ តាំងពី​ខ្ញុំ​បាន​បញ្ជាក់​ជូន​ទស្សនាវដ្ដី​មួយ​ ពី​ការ​បែក​គ្នា​រវាង​ខ្ញុំ​ និង​សង្សារ​(​គុយ​សិទ្ធិ​សក្តិ​-​ប្រវត្តិ​ពិស្តា​ និង​ជម្រាប​ជូន​លើក​ក្រោយ​)​ហើយ​ទោះបី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​ថា​ ខ្ញុំ​និង​គេ​នោះ​ជា​គ្នា​ធម្មតា​តែ​នោះ​មិន​មាន​ជា​សំដី​របស់ខ្ញុំ​ទេ វា​ជា​សំដី​របស់​គេ ​ក្នុង​បំណង​លុបលាង​ឮ​បិទបាំង​អ្វីមួយ​។ ដោយសារ​ខ្ញុំ​ស្រឡាញ់​គេ​ខ្លាំង​ ហើយ​ជឿ​លើ​ពាក្យលួងលោម ផ្អែមល្ហែម ទើប​ខ្ញុំ​លង់​និង​ជឿ​លើ​គេ​។

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

តារា​ចម្រៀង​ល្បីឈ្មោះ​គួរសម​នៅ​ផលិតកម្ម​ភ្លេង​រីខ​ត​កញ្ញា វ៉ាន់ នី​ឡា បាន​បន្ត​ថា ​បច្ចុប្បន្ន​ប៉ូលិស​ព្រហ្មទណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ទទួល​ពាក្យ​បណ្តឹង​របស់ខ្ញុំ​ និង​កំពុង​បើក​ការស្រាវជ្រាវ​ និង​ចាប់​ជន​ទុរយស​មក​ផ្ដន្ទាទោស​តាមច្បាប់ ​ពី​ករណី​គំរាមកំហែង​ចែកចាយ​រូប ​និង​អ្នក​ពាក់ព័ន្ធ​ចែកចាយ​រូប​។ ខ្ញុំ​ជឿជាក់​លើ​ច្បាប់​ និង​សមត្ថកិច្ច​ថា​ នឹង​វែក​រក​ជនល្មើស​មក​ផ្ដន្ទាទោស​ ទោះបី​គេ​ជា​មន្ត្រី​ប៉ូលិស កូន​ផ្កាយ កូន​អ្នកមាន រស់​ក្នុង​វីឡា​ស្កឹមស្កៃ​ក៏ដោយ​ សូម​ផ្តល់​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ជា​ក្មេង​ទន់ខ្សោយ គ្រួសារ​ក្រីក្រ តូច​ទាប​។

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

តារា​ស្រី​រូប​ស្រស់​កញ្ញា វ៉ាន់ នី​ឡា បាន​បន្ត​ទៀត​ថា ​ខ្ញុំ​សំណូមពរ​បងប្អូន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​សូម​ជៀស​ឆ្ងាយ​ពាក់ព័ន្ធ​នឹង​ការចែក​ចាយ​ឮ រក្សាទុក​រូប​អាក្រាត​របស់​នាង​ខ្ញុំ និង សូម​សំណូមពរ ជួយ​សហការ​ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្នុង​ករណី​មានការ​កោះហៅ​។ បងប្អូន​ដែល​មិន​ពាក់ព័ន្ធ​ហើយ​ឃើញ​គណនី​ដែល​ផុស​រឺ​ចែកចាយ​សូម​ជួយ​ប្រមូល​ភស្តុតាង​មក​ឲ្យ​នាង​ខ្ញុំ​ផង​។ សូម​បងប្អូន​អធ្យាស្រ័យ​ដល់​ទង្វើ​ខ្វះ​ការពិចារណា​របស់​នាង​ខ្ញុំ​កន្លង​មក​នេះ​។ នេះ​ជា​មេរៀន ​និង​របួស​ដ៏​ឈឺចាប់​ជាទីបំផុត​របស់​នាង​ខ្ញុំ​ព្រមទាំង​គ្រួសារ​។ នាង​ខ្ញុំ​នឹង​ចេញមុខ​បកស្រាយ តែ​ខណៈ​នេះ​ទុក​ពេល​ដើម្បី​សមត្ថកិច្ច​ធ្វើការ​។

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

ជាមួយគ្នា​នឹង​ការ​បង្ហោះ​សារ​បែបនេះ​តារា​ចម្រៀង​ស្រី​កញ្ញា​វ៉ាន់ នី​ឡា ក៏បាន​Comment ឆ្លើយតប​មហា​ជន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ យើង​តូច​ទាប​ គេ​គំរាម​បាន​ស្រេច​ចិត្ត .. យ៉ាងណា​ស្រុកទេស​មាន​ច្បាប់​សង្ឃឹមថា​ មនុស្ស​អាក្រក់នឹងមិន​រួចខ្លួន​។ អរគុណ​មិត្ត​ទាំង​អស់គ្នា បង​បង ក៏ដូចជា Fan របស់​នាង​ខ្ញុំ សម្រាប់​ការ​លើកទឹកចិត្ត។ នាង​ខ្ញុំ​សង្ឃឹមថា ​សមត្ថកិច្ច​នឹង​ជួយ​រក​យុត្តិធម៌​ជូន​រូប​នាង​ខ្ញុំ។

វ៉ាន់ នី​ឡា រត់​រក​ច្បាប់​ឲ្យ​ជួយ ​ខណៈ​មាន​គេ​គំរាម​ទម្លាយ​រូប​អាក្រាត​

តាមរយៈ​ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​ពី​សំណាក់​កញ្ញា វ៉ាន់ នី​ឡា ខាង​លើ​នេះ ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​​​ដាក់​ការ​សង្ស័យ​ថា ​បុគ្គល​ដែល​គំរាម​ទម្លាយ​រូប​អាក្រាត​កាយ​របស់​នាង​គឺ​មនុស្ស​ធ្លាប់​ជិតស្និទ្ធ ​មានការ​យល់ចិត្ត​គ្នា​កន្លងមក ​ហើយក៏​ជា​បុគ្គល ​ដែល​មាន​អំណាច ​និង​មាន​ទ្រព្យ​ធន​ច្រើន​ហូរហៀរ​ផង​ដែរ​៕