ឪពុក​​​ចិត្ត​តិរច្ឆាន​ ចាប់​រំលោភ​កូន​ចុង​ អាយុ​១០​ឆ្នាំ ​មាន​សតិ​មិន​គ្រប់​ រហូត​បាន​សម្រេច

ឪពុក​​​ចិត្ត​តិរច្ឆាន​ ចាប់​រំលោភ​កូន​ចុង​ អាយុ​១០​ឆ្នាំ ​មាន​សតិ​មិន​គ្រប់​ រហូត​បាន​សម្រេច



កណ្ដាល ​៖ ​បុរស​ជា​ឪពុកចុង​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ ខែ​មិថុនា បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ថា បាន​ចាប់រំលោភ កូនស្រី អាយុ​១០​ឆ្នាំ ដែល​មាន​សតិ​មិន​គ្រប់ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៦ នៅ​លើ​ផ្ទះ​ក្នុង​បរិវេណ​ឡ​ឥដ្ឋ​ត្បូង​ពេជ្រ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មាន ឈ្មោះ នួន សឿន ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែកកុយ ឃុំ​ព្រែកកុយ ស្រុក​កង​មាស ខេ​ត្ត​កំពង់ចាម សព្វថ្ងៃ​ស្នាក់នៅ​ធ្វើជា​កម្មករ​ឡ​ឥដ្ឋ​ត្បូង​ពេជ្រ​ ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ជា​ឪពុក​ចុង​ក្មេងស្រី​រងគ្រោះ។ ចំណែក​ក្មេងស្រី​ជនរងគ្រោះ​ អាយុ​១០​ឆ្នាំ មាន​សតិ​មិន​ប្រក្រតី។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​រសៀល​ថ្ងៃទី​៦​ ខែមិថុនា ​ឆ្នាំ​២០១៦ នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយបង្កើត​ជន​រងគ្រោះ ប្ដឹង​ពី ឈ្មោះ ​នួន សឿន​ ត្រូវជា​ប្ដី​ចុង ​របស់​នា​ង​ថា ​បាន​រំលោភ​សេពសន្ថវៈ​កូន​របស់​ខ្លួន។ ក្រោយពី​ប្ដឹង​នគរបាល​ហើយ នៅ​ល្ងាច​ថ្ងៃ​ដដែល​ម្ដាយ​ជនរងគ្រោះ ក៏​បាន​នាំ​ជនសង្ស័យ ជា​ប្ដី​ចុង មក​ប្រគល់​ឲ្យ​នគរបាល ដើម្បី​ធ្វើការ​សាកសួរ​។

ជនសង្ស័យ​បាន​សារភាព​ថា កន្លង​ទៅ​នេះ មិន​ចាំ​ថ្ងៃ​ខែ ខ្លួន​បាន​ធ្វើ​សកម្មភាព​យកដៃ​ស្ទាបអង្អែល​លេង​ប្រដាប់​ភេទ​ជនរងគ្រោះ​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ច្រើន​លើក​រួច​មក​ហើយ ​ក្នុងពេលដែល​ប្រពន្ធ​ខ្លួន​ចេញទៅ​ធ្វើការ​រោងចក្រ​។ លុះដល់​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​​២០១៦ វេលា​ម៉ោង​១៣​និង​៣០​នាទី ពេល​គ្មាន​អ្នក​នៅផ្ទះ​ មេឃ​កំពុង​ភ្លៀង​ជនរងគ្រោះ​បាន​ស្លៀកខោ អត់​ពាក់អាវ​ទៅ​មុជទឹក​ភ្លៀង​ និង​លេង​នៅ​មុខ​ផ្ទះ​ ​ខ្លួន​ក៏ បាន​ហៅ​ជនរងគ្រោះ ​ដែល​ជា​កូនស្រី ចុង របស់​ខ្លួន​ឲ្យ​ឡើង​មក​លើ​ផ្ទះ រួច​បាន​ចាប់​ស្រាតខោ​ជន​រងគ្រោះ​ចេញ។ បន្ទាប់មក​បាន​យក​ដៃ​ស្ទាបអង្អែល​លេង​ប្រដាប់​ភេទ​ជន​រង​គ្រោះ​ ហើយ​​បាន​លើក​ជនរងគ្រោះ​ដាក់​ឲ្យ​អង្គុយ​លើ​តុ ផ្អែក​នឹង​ជញ្ជាំង​ផ្ទះ ​រួច​បាន​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​រហូត​បាន​សម្រេច​។

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​ពុំបាន​និយាយ​ប្រាប់​ម្ដាយ​របស់​ខ្លួន​ឲ្យ​ដឹង​ទេ​។​ ក៏ប៉ុន្តែ​ម្តាយ​បាន​សង្កេត​ឃើញ​កូនស្រី​របស់​ខ្លួន​មាន​អាការៈ​ប្លែក​ អារម្មណ៍​ចេះតែ​ភ័យៗ​ ម្តាយ​បាន​ឈ្លេចសួរ​ទើប​ដឹង​ថា ត្រូវ​ឪពុកចុង​ចាប់រំលោភ ក៏បាន​មក​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ឪពុក​ចុង​នេះ​តែម្ដង​។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

ឪពុក​​​ចិត្ត​តិរច្ឆាន​ ចាប់​រំលោភ​កូន​ចុង​ អាយុ​១០​ឆ្នាំ ​មាន​សតិ​មិន​គ្រប់​ រហូត​បាន​សម្រេច