រក​ឃើញ​សាកសព​មនុស្ស​ម្នាក់​ក្នុង​យន្តហោះ​មួយ​នៅ​ក្រុង​ព្រុ​ច​សែ​ល

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បែ​ល​ហ្ស៊ិ​ក BELGA ថា សាកសព​អ្នកដំណើរ​លួចលាក់​ម្នាក់​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៧ មិថុនា នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រុ​ច​សែ​ល ZAVNTEM ក្នុង​កន្លែង​ដាក់​អីវ៉ាន់​របស់​យន្តហោះ​មួយ​គ្រឿង​ហោះ​មក​ពី​ទីក្រុង​ដា​កា ។

អយ្យការ​មូលដ្ឋាន​គូសបញ្ជាក់​ថា សាកសព​បុរស​អាហ្វ្រិក​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នកបច្ចេកទេស​មួយ​ក្រុម​នៅ​កន្លែង​ដាក់​អីវ៉ាន់​របស់​យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ BREUSSELS AIRLINES ដែល​ហោះ​មក​ពី​ទីក្រុង​ដា​កា ហើយ​ចុះ​ចត​នា​ថ្ងៃ​ទី​៧ មិថុនា នៅ​ព្រ​លាន​យន្តហោះ ZAVENTEM ។

យោង​តាម​អយ្យការ​ដែល​បើក​ការ​ស៊ើបអង្កេត​មួយ​ថា ពុំ​មាន​ឯកសារ​ណាមួយ​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​នេះ​ត្រូវ​បាន​រក​ឃើញ​ឡើយ លើ​ខ្លួន​គេ ។ ដោយ​ពុំ​ធ្វើ​អត្ថាធិ​ប្បាយ​​ស្ត្រី​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​អះ​អា​ប្រាប់ AFP ថា សហសេវិក​ម្នាក់​របស់​យើង​បាន​រក​ឃើញ​នា​ថ្ងៃ​ទី​៧ មិថុនា​នោះ នូវ​សាកសព​មនុស្ស​ម្នាក់​ក្នុង​យន្តហោះ​មួយ​របស់​ក្រុមហ៊ុន BRUSSELS AIRLINES ៕