ទាំងនេះជាហេតុផល ដែលអ្នក ចាស់ជាងមិត្តភក្តិ របស់អ្នក

យើងទាំងអស់គ្នា សុទ្ធតែមានមិត្តភក្តិដែលបាន កើតនៅក្នុងឆ្នាំដូចគ្នា ប៉ុន្តែមើលទៅក្មេងជាង ឬចាស់ជាង យើងទៅទៀត។ ឥឡូវនេះ អ្នកស្រាវជ្រាវបាននិយាយថា ករណីបែបនេះ គឺមិនមែនគ្រាន់តែជាសំបកក្រៅនោះទេ ប៉ុន្តែគឺជាបញ្ហាដែលជ្រៅជាងនេះ។ ល្បឿនខុសគ្នានៃអាយុរបស់យើងម្នាក់ៗ សុទ្ធតែបង្ហាញពីអត្ថន័យនៃសុខភាព។

នៅក្នុងការសិក្សារយៈពេលវែងមួយ ដែលបានចេញផ្សាយ នៅក្នុងដំណើរការនីតិវិធី នៃបណ្ឌិតសភាវិទ្យាសាស្ត្រជាតិ, ក្រុមអ្នកវិទ្យាសាស្រ្តដែលដឹកនាំដោយ លោក Daniel Belsky, ជាជំនួយការសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៅសាលាវេជ្ជសាស្ត្រផ្នែកព្យាបាលមនុស្សចាស់របស់សាកលវិទ្យាល័យ Duke, បាននិយាយថា ភាពចាស់ពិតប្រាកដ គឺជាអ្វីដែលកើតឡើង នៅក្នុងសរីរាង្គខាងក្នុង ដែលធ្វើអោយមានឥទ្ធិពលទៅលើរូបរាងខាងក្រៅរបស់អ្នក។

អ្នកស្រាវជ្រាវមួយក្រុមទៀត សិក្សាលើកត្តាទាំង ១៨ ដែលអាចមានឥទ្ធិពលលើដំណើរការកើនឡើងនៃអាយុ ដែលមានដូចជា សម្ពាធឈាម, មុខងាររបស់សួត, កូឡេស្តេរ៉ុល, ទម្ងន់, និង DNA របស់អ្នកស័្មគ្រចិត្តទទួលការពិសោធន៍។ ក្នុងករណីខ្លះ ពួកគេមានកំណើនអាយុធម្មតាទេ, ភាពចាស់កើនឡើង អត្រាដូចក្នុងមួយឆ្នាំៗ តែក៏មានខ្លះទៀត មានល្បឿនអាយុដល់ទៅ ៣ ឆ្នាំមុនទៅទៀត (ចាស់ជាងគេ ៣ ឆ្នាំ)។  

ការសិក្សាមួយបានបង្ហាញថា ទម្លាប់អាក្រក់ដែលធ្វើអោយប៉ះពាល់ដល់សុខភាព ដូចជាការផឹកទឹកសូដា ឬភេសជ្ជៈដែលមានជាតិស្ករ ធ្វើអោយកោសិការបស់អ្នក ប្រែជាចាស់លឿនជាងមុនបាន។ ភេសជ្ជៈភាគច្រើន សុទ្ធតែអាចបង្កជាបញ្ហាជំងឺរួមមានទាំង ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និងការធាត់លើសទម្ងន់។ ហើយឥឡូវនេះ ការសិក្សាថ្មីមួយបាន បង្ហាញថាការផឹកសូដា ឬភេជ្ជៈដែលមានជាតិស្ករ សូម្បីតែមួយថ្ងៃត្រឹមតែម្តងក៏ដោយ ក៏អាចបង្កអោយកោសិកា នៅក្នុងរាងកាយរបស់អ្នកវិវត្តិអាយុរបស់វាមិនមានភាពប្រក្រតី។ អ្នកស្រាវជ្រាវបានរកឃើញថា ធាតុធែឡូមែ នៃមនុស្សដែលបានរាយការណ៍ថាបានទទួលទានភេសជ្ជៈបែបសូដា ៨ ounces (២៣៦.៥៨៨ មីលីលីត្រ) ជាប្រចាំថ្ងៃ បានបង្ហាញថាពួកគេចាស់ជាងអ្នកដែលមានអាយុដូចគ្នា ជិត ២ឆ្នាំ, បើញ៉ាំរហូតដល់ ២០ ounces (៥៩១.៤៧១ មីលីលីត្រ) ប្រចាំថ្ងៃនោះ អ្នកនឹងមើលទៅឃើញចាស់ជាងគេ ជិត ៥ឆ្នាំឯណោះ។

ហេតុនេះ ការរស់នៅដែលមានសុខភាពល្អ អាចផ្លាស់ប្តូរកោសិកា អោយនៅតែក្មេងបាន។ ការញ៉ាំអាហារគ្រប់គ្រាន់, ហាត់ប្រាណ, សមាធិ ក៏ដូចជាមានការគាំទ្រពីគ្រួសារ និងមិត្តភក្តិ នឹងធ្វើអោយអ្នកមានសុខភាពល្អ។ កង្វះធាតុធែឡូមែ (telomeres), ដែលជាធាតុការពារនៅចុងក្រូម៉ូសូម, អាចធ្វើអោយយើងចាស់ជាងអាយុ ជំងឺមហារីក និងជំងឺវង្វេង និងការស្លាប់មុនអាយុផងដែរ។ ការសិក្សាមួយបានបែងចែកបុរស ១០ នាក់ ដើម្បីណែនាំពីការផ្លាស់ប្តូររបៀបរស់នៅ, រួមមានការញ៉ាំអាហារគ្រប់គ្រាន់, អាហារសំបូរទៅដោយបន្លែ, ការធ្វើលំហាត់ប្រាណកម្រិតមធ្យម, ទទួលបានការគាំទ្រពីសង្គម, និងអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រង ស្ត្រេស ដូចជាការចម្រើនសតិបញ្ញា និងយូហ្គា រយៈពេល ៥ ឆ្នាំ។ ខណៈក្រុមមួយទៀត ដែលមានបុរសចំនួន ២៥ នាក់ ដែលមិនត្រូវបានគេណែនាំអោយ ធ្វើការផ្លាស់ប្តូររបៀបរស់នៅទេ។ អ្នកស្រាវជ្រាវបាន ធ្វើការតាមដាន បុរស ទាំងនោះ, បន្ទាប់មកទៀត ក្រោយពីការសិក្សានេះចប់, ពួកគេ បានវាស់ធាតុធែឡូមែ របស់បុរសទាំងនោះជាថ្មីម្តងទៀត។ ពួកគេបានរកឃើញថា កម្រិតធាតុធែឡូមែ ពិតជាកើនឡើង នៅក្នុងចំណោមបុរសដែលត្រូវបានគេជ្រើសរើសអោយ ធ្វើការផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេ ដោយជាមធ្យមកើនឡើង ១០ ភាគរយ។ ទន្ទឹមនឹងនេះដែរ កម្រិតធាតុធែឡូមែ បានថយចុះជាមធ្យម ៣ ភាគរយ ក្នុងចំណោមបុរសទាំងឡាយ ដែលមិនបានប្តូរសកម្មភាពរស់នៅរបស់ពួកគេ។

*ក្រុមអ្នកស្រាវជ្រាវ ក៏បានសន្និដ្ឋានថា មានតែការគ្រប់គ្រងអារម្មណ៍ ចិត្តគំនិត និងព្យាយាមចៀសឆ្ងាយពីជំងឺផ្សេងៗ អាចធ្វើអោយអ្នកនៅតែមើលទៅក្មេងដដែល៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទាំងនេះជាហេតុផល ដែលអ្នក ចាស់ជាងមិត្តភក្តិ របស់អ្នក

ទាំងនេះជាហេតុផល ដែលអ្នក ចាស់ជាងមិត្តភក្តិ របស់អ្នក

ទាំងនេះជាហេតុផល ដែលអ្នក ចាស់ជាងមិត្តភក្តិ របស់អ្នក