ជើងឯក​វោហាសព្ទ​ជា​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​កម្ពុជា បរាជ័យ​នៅ​តៃវ៉ាន់

ការប្រកួត​​ពាន​រង្វាន់ “វោហា​សព្ទ​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម ​ប្រចាំ​ឆ្នាំ ២០១៦” ថ្នាក់​តំបន់​អាស៊ីប៉ាស៊ីហ្វិកបាន​បញ្ចប់​ហើយ​ ប៉ុន្តែ​ជើងឯក​​ផ្នែកនីមួយៗតំណាង​ឱ្យ​​កម្ពុជា មិនបាន​ទទួល​​ជ័យជម្នះ​ឡើយ។

 

លោកស្រី លឹម មូលីរស្មី ​ប្រធាន​សភាយុវពាណិជ្ជករ​ អន្តរជាតិ​កម្ពុជាសាខា​ចតុមុខ និង​ជា​អ្នក​រៀបចំ​កម្មវិធី​តំណាង​ឱ្យ JCI Cambodia បាន​ឱ្យ​ដឹង​ថា លោកស្រី​​គ្មាន​ការ​អាក់អន់ចិត្ត​​​នោះ​ទេ ផ្ទុយ​​ទៅ​វិញ​មាន​តែ​សប្បាយ​​ចិត្ត និង​មាន​មោទនភាព នៅ​ពេល​ឃើញ​យុវជន​កម្ពុជា​ បាន​បង្ហាញ​មុខមាត់ឱ្យ​អន្តរជាតិ​ស្គាល់។

 

ជើងឯក​វោហាសព្ទ​ជា​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​កម្ពុជា បរាជ័យ​នៅ​តៃវ៉ាន់

ក្រុម​ជើងឯក​ ​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​​​​ឆ្នាំ ២០១៦ តំណាង​កម្ពុជា  (រូបភាព៖ Nikki Siri)

 

លោកស្រី​បន្ត​ថា ៖ “មិន​មែន​បាន​ន័យ​ថាឱ្យ​តែ​ចូលរួម កម្ពុជាដឹង​តែ​ឈ្នះ​​ទេ។ អ្វី​​សំខាន់​យើង​ចង់​ឱ្យ​យុវជន​យើង បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ ​ក៏​ដូចជា​បាន​​រៀន​ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​បន្ថែម​​”។

 

 

លោក​ស្រី​បន្ត​ថា មិន​មែន​ប្រទេស​​ទាំង​អស់​ សុទ្ធ​តែ​បាន​ចូលរួមទេ​តួយ៉ាង ប្រទេសថៃ និង​វៀតណាម​អ៊ីចឹង គឺ​ពុំ​​មាន​បេក្ខជន​ទៅ​ប្រកួត​​ឡើយ។

 

​​ចំពោះ​ជ័យលាភីនៃការ​ប្រកួត​​ពាន​រង្វាន់ “វោហា​សព្ទ​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម ​ប្រចាំ​ឆ្នាំ ២០១៦” ថ្នាក់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៣ ដល់​ទី ៦ ខែ​មិថុនា នៅ​កោះ​​តៃវ៉ាន់កន្លង​ទៅ​នោះ គឺ​បាន​លើ​ប្រទេសហ្វីលីពីន។

 

​យុវជន ភួង សុដានីត ជា​​ជើង​ឯក​វោហាសព្ទ​ជា​សាធារណៈ និង​ក្រុម​ប្រកួត​តស៊ូ​មតិ​មាន​ យុវតី ស្រេង​ ធីតា, ជា សុគន្ធធានី និង យី មុយឡេង ដែល​​​ជា​តំណាង​ឱ្យ​​កម្ពុជា ​​ទៅ​​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​នេះ​៕

 

ជើងឯក​វោហាសព្ទ​ជា​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​កម្ពុជា បរាជ័យ​នៅ​តៃវ៉ាន់

យុវជន ភួង សុដានីត ជើងឯក​វោហាសព្ទ​ជា​សាធារណៈ តំណាង​កម្ពុជា (រូបភាព៖ ឌូគូ)

 

 

ចុចអាន៖ កម្ពុជា​រក​ឃើញ​អ្នកឈ្នះ ទៅ​ប្រកួត នៅ​តៃវ៉ាន់​ហើយ

ចុចអាន៖ ជើងឯក​អ្នក​តស៊ូ​មតិ​ដ៏​ឆ្នើម​ ប្រាប់​​បទពិសោធន៍​ជោគជ័យ​ក្នុង​​ការ​​​តស៊ូ​​មតិ​​​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ