​កន្លែង​ក្មេង​លេង អាច​បង្ក​របួសស្នាម ដែល​មិន​នឹកស្មាន​ដល់​

​កន្លែង​ក្មេង​លេង អាច​បង្ក​របួសស្នាម ដែល​មិន​នឹកស្មាន​ដល់​

​ក្មេងស្រី​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ បាន​រងរបួស​ឆូត​ដាច់​ជើង​របស់​នាង ពេល​នាង​កំពុង​លេង​ឧបករណ៍​ក្តារ​រំអិល​។​

​អា​មី ស្មី​ត អាយុ ២ ឆ្នាំ បាន​កំពុងតែ​លេង នៅ​ទី​សួនច្បារ Kitson Park ដែល​ជា​ទីកន្លែង ធ្វើឲ្យ​នាង​មាន​របួស​ដល់​ថ្នាក់​នេះ​។​

​វា​ត្រូវ​បាន​គេ​គិត​ថា បណ្តាលមកពី​បំណែក​អំបែង​កែវ ដែល​មាន​នៅ​ក្បែរៗ​នោះ​។​

​នាង​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដែល​នៅ​ក្បែរ​នោះ​។​

​បន្ទាប់ពីនោះ ភ្នាក់ងារ​បរិស្ថាន បាន​ទៅពិនិត្យ និង​យក​អំបែង​កែវ ចេញ​អស់ពី​កន្លែង​រំអិល​។​

​ករណីនេះ ចាត់ទុក​ជា​មេរៀន សម្រាប់​ឪពុកម្តាយ​គ្រប់រូប ក្នុង​ការពិនិត្យ និង​មើល​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​នាំ​កូន ឬ​ឲ្យគេ​លេង នៅ​កន្លែង​កំសាន្ត​ក្មេង ឬ​ទីធ្លា​សាធារណៈ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។