កុមារចម្លែកម្នាក់ កើតជំងឺបែកស្រកាពេញខ្លួន តម្រូវឲ្យងូតទឹកជាប្រចាំ ដើម្បីសង្គ្រោះជីវិត (មានវីដេអូ)

អាមេរិក ៖ ពិតជាគួរឲ្យអាណិតដល់ ក្មេងប្រុសតូចម្នាក់ ដែលត្រូវទទួលរងជំងឺកម្រមួយ រហូតតម្រូវឲ្យរូបគេត្រូវងូតទឹកជាប្រចាំ ដើម្បីជាការជួយសង្រ្គោះជីវិត។

ប្រភពបានឲ្យដឹងថា កុមារាម្នាក់ឈ្មោះ Evan Fasciano អាយុ៥ឆ្នាំ រស់នៅជាមួយនឹងក្រុមគ្រួសារ ក្នុងទឹកដី Goshen រដ្ឋ Connecticut នៃសហរដ្ឋអាមេរិក កើតមកទទួលរងជំងឺម្យ៉ាង ដែលធ្វើឲ្យស្បែកមានសភាពមិនប្រក្រតី ឬហៅថា Harlequin Ichthyosis ដែលជាបញ្ហាហ្សែនមួយ ធ្វើឲ្យស្បែករបស់គាត់ ឡើងបែកប្រេះ ឬប្រេះស្រកា ជាមួយនឹងសភាពធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែតម្រូវឲ្យរូបគេ ងូតទឹកជាប្រចាំ និងធ្វើអនាម័យខ្លួនជានិច្ច ព្រោះជំងឺមួយនេះអាចនឹងងាយឆ្លងមេរោគ។

ស្រ្តីជាម្តាយ នាង De De Fasciano មានវ័យ៣៣ឆ្នាំ បានថ្លែងប្រាប់ខាងសារព័ត៌មានឲ្យដឹងថា ជារៀងរាល់ថ្ងៃ អ្នកស្រីបានមើលថែកូនប្រុស Evan យ៉ាងយកចិត្តទុកដាក់បំផុត ដោយងូតទឹកឲ្យកូនប្រុសជាទីស្រលាញ់របស់គាត់ ជារៀងរាល់ថ្ងៃ និងប្រើដៃរបស់គាត់ ដើម្បីធ្វើការសម្អាតស្បែកដែលរបកចេញ ពីរដងក្នុងមួយថ្ងៃ ហើយប្រសិនបើមិនបានងូតទឹក ដុសសម្អាតឲ្យគេទេនោះ ស្បែករបស់គេនឹងឡើងបែកស្រកាកាន់តែច្រើនឡើងៗ ហើយក្រាស់ទៀតផង ដែលជាហេតុពិបាកក្នុងការបេះវាចេញ ឬដុសលាងសម្អាតណាស់។

ស្រ្តីជាម្តាយរូបនេះ បានថ្លែងប្រាប់ទៀតថា បន្ទាប់ពីងូតឲ្យ Evan រួច អ្នកស្រី ឬប្តីរបស់អ្នកស្រី គឺលោក Joe Fasciano បានប្រើប្រាស់ប្រភេទថ្នាំ Aquaphor ដែលជាក្រែមថែទាំ និងផ្តល់សំណើមដល់ស្បែក លាបឲ្យ Evan ដែលអាចជួយឲ្យស្បែករបស់គេមានសំណើមបានយូរ មិនងាយនិងបែកស្រកា ឬប្រេះឡើងវិញឡើយ។ លើសពីនេះទៅទៀត ជាធម្មតា Evan តែងសើចលេងសប្បាយជាខ្លាំង នៅពេលដែលរូបគេបានលាបក្រែម Aquaphor រួចហើយ។

ប្រភពបន្តថា ដោយសារតែកំដៅក្នុងខ្លួនរបស់ Evan កើនឡើង ធ្វើឲ្យស្បែករបស់គេ ងាយនឹងឆាប់ស្ងួត បែកស្រកា ជាហេតុមិនអាចធ្វើឲ្យ Evan អាចបែកញើសបានដូចគេដូចឯង ហើយវាពិតជាគំរាមគំហែង ដល់សុខភាពដែលងាយ នឹងកើតហានិភ័យខ្ពស់ ដែលអាចបណ្តាលឲ្យរូបគេ ទៅជាប្រកាច់បានផងដែរ។

បើតាមប្រសាសន៍របស់ក្រុមវេជ្ជបណ្ឌិតវិញ បានព្រមានប្រាប់ទៅកាន់ឪពុកម្តាយរបស់ Evan ចាប់តាំងពីរូបគេនៅជាទារកម៉្លេះថា ទារកជាច្រើនដែលកើតមក មានរោគសញ្ញាឆ្លងមួយនេះ នៃជំងឺ Harlequin Ichthyosis ភាគច្រើនគឺមិនអាចរស់រានមានជីវិតបានឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ Evan វិញ អាចថាជាក្មេងប្រុសម្នាក់ដែលមានសំណាង រហូតអាចធំធាត់ដល់អាយុ ៥ឆ្នាំ និងថែមទាំងអាចចូលរៀននៅសាលា ដូចកុមារដទៃបានផងដែរ។

ទន្ទឹមនឹងនោះផងដែរ ឪពុកម្តាយរបស់កុមារារូបនេះ បានបញ្ជាក់ប្រាប់ផងដែរថា ឈ្មោះកូនប្រុសរបស់គាត់ Evan នេះ មានន័យថា “Yong Warrior” ឬមានន័យថា “អ្នកចម្បាំងវ័យក្មេង” ពួកគាត់សម្រេចចិត្តដាក់ឈ្មោះយ៉ាងដូច្នេះក៏ដោយសារតែ ពួកគាត់ទាំងពីរជឿជាក់ថា កូនប្រុសរបស់គាត់ នឹងអាចជំនះរាល់ឧបសគ្គទាំងអស់ មានភាពរឹងមាំ និងក្លាហានផងដែរ។

ដោយឡែកសម្រាប់លោក Joe Fasciano ជាឪពុករបស់ Evan បានឲ្យដឹងថា «នៅពេលដែលពួកយើងចេញទៅណាមកណាម្តងៗ ដូចជាដើរផ្សារជាដើម ពិតណាស់! មានមនុស្សជាច្រើនបានសម្លឹងមើល Evan មិនដាក់ភ្នែក ហើយគ្រប់គ្នាតែងសើចចំអកដាក់ Evan និងមានអ្នកមួយចំនួនទៀត ថែមទាំងនិយាយស្តីមិនល្អ ហៅ Evan ថាជា “Lobster” ឬបង្កងសមុទ្រថែមទៀតផង»  ។

គួរបញ្ជាក់ដែរថា ជំងឺ Harlequin Ichthyosis នេះគឺជាជំងឺហ្សែនដ៏កម្រមួយ ដែលលក្ខខណ្ឌស្ថានភាពនៃជំងឺមួយនេះ បណ្តាលឲ្យស្បែកលូតលាស់យ៉ាងឆាប់រហ័ស ជាងស្បែកធម្មតា៧ដង។ វាមានរោគសញ្ញា បង្ហាញឲ្យឃើញថា ស្បែកមានសភាពស្វិត រួមទាំងមានរបកស្បែក ឬប្រេះត្រង់ចំណុចមួយចំនួនដូចជា បបូរមាត់ ផ្ទៃមុខ ត្របកភ្នែក ត្រចៀក ដៃនិងជើង ដែលធ្វើស្បែកឡើងក្រាស់ហាក់បីដូចជាអាវក្រោះផងដែរ ដែលចាំបាច់ត្រូវការសម្អាត និងអនាម័យជាប្រចាំ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត