ធ្លាប់តែឃើញក្មេងៗ ឥឡូវនេះឪពុកម្តាយ ជាអ្នកមានរបស់ក្មេងស្រីតូចម្នាក់ បង្អួតភាពឆើតឆាយ នៃជីវិតរបស់ ពួកគេម្តង

បរទេស៖ កន្លងមកយើងធ្លាប់បានឃើញ និងដឹងច្រើនមកហើយ អំពីរូបភាពជាច្រើន ដែលបង្ហាញពីសកម្មភាព នៃការបង្អួតជីវិតឡូយឆាយ ដោយការចាយប្រាក់ខ្ជះខ្ជាយ និងប្រើរបស់ថ្លៃៗសម្បើម របស់ក្មេងៗជាកូនអ្នកមាន តែឥឡូវនេះស្រាប់តែ មានរូបភាពច្រើនផ្សេងទៀត ដែលបង្ហាញពីការបង្អួតជីវិតឡូយឆាយ របស់បុរសនារី ដែលជាឪពុកម្តាយវិញម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពទាំងអស់នេះ ត្រូវបានបង្ហោះចូលក្នុង បណ្តាញសង្គម Instagram ដោយបុរសម្នាក់ ដែលកន្លងមកធ្លាប់បង្ហោះរូបភាពជាច្រើន ទាក់ទងនឹងការបង្អួតផ្សេងៗ របស់ក្មេងៗកូនអ្នកមានផងដែរ។ តែសម្រាប់លើកនេះវិញ ដែលជារូបភាពនៃការបង្អួតសំភារៈ និងការរស់នៅដ៏ឡូយឆាយ របស់បុរសនារីដែល មានទ្រព្យស្តុកស្តម្ភ និងជាឪពុកម្តាយរបស់ក្មេងស្រីតូចម្នាក់វិញ ក៏កំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំងផងដែរ។

ភ្ជាប់ជាមួយបណ្តុំរូបភាពទាំងនោះ ឪពុកម្តាយទាំងនេះ គឺបានបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដ៏សម្បើម បូករួមជាមួយនឹងការប្រើប្រាស់របស់របរថ្លៃៗ ដែលប្រាក់ទាំងនោះ សុទ្ធតែបានមកពីកម្លាំងញើសឈាមខ្លួនឯង ដែលវាខុសពីស្ថានភាព របស់ក្មេងៗភាគច្រើន ដែលជាកូនអ្នកមាន និងជាអ្នកដែលចាំតែសុំលុយ ពីឪពុកម្តាយរបស់ខ្លួន ដែលជាមហាសេដ្ឋីប៉ុណ្ណោះ។

បើយើងមើលរូបភាពទាំងនោះ យើងនឹងអាចឃើញបានថា ការបង្អួតនៃការរស់នៅ ដ៏ឡូយឆាយរបស់ពួកគេ មានដូចជាការចិញ្ចឹមសត្វព្រៃ ដូចជាសត្វខ្លា Cheetah ជាដើម។ ក្រៅពីនេះក៏នៅមាន ការដើរទិញទំនិញ ដោយមិនខ្វល់ពីការចំណាយ ការប្រើប្រាស់រថយន្ត នាវាកម្សាន្តផ្ទាល់ខ្លួន និងរបស់ផ្សេងៗទៀត ដែលត្រូវការចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់មែនទែន៕

អញ្ចឹងកុំបាច់រង់ចាំយូរ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា កន្លងមកយើងធ្លាប់តែបានឃើញ  នៅឯបរទេសដូចជា រុស្ស៊ី អាមេរិក និងអង់គ្លេស ជាដើមនោះ នាំគ្នាបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីភាពឡូយឆាយ និងការចាយវាយដោយខ្ជះខ្ជាយ ដោយមិនខ្វល់អ្វីទាំងអស់ ក៏ព្រោះតែពួកគេជាកូនអ្នកមាន មិនខ្វះលុយចាយ បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តែសម្រាប់លើកនេះវិញ គឺជាក្រុមក្មេងៗដែល ជាកូនអ្នកមាន របស់មហាសេដ្ឋីចិន វិញម្តងដែលបាន ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក អំពីការប្រើប្រាស់របស់របរថ្លៃៗ ការធ្វើដំណើរកំសាន្តដោយ ប្រើប្រាស់មធ្យោបាយ ដែលមានតម្លៃថ្លៃ ការប្រើប្រាស់រថយន្ត ដ៏មានតម្លៃថ្លៃ និងការទទួលទានអាហារ អស្ចារ្យជាច្រើនផ្សេងទៀត។

ជាងនេះទៅទៀត ក្រុមក្មេងៗនៃកូនអ្នកមាន ទាំងនោះក៏ធ្លាប់បាន បង្ហាញខ្លួននៅតាម កញ្ចក់ទូរទស្សន៍ ដើម្បីលាតត្រដាងអំពីបទពិសោធន៍ នៅក្នុងជីវិតរបស់ពួកគេ ទាក់ទងនឹងការចាយវាយខ្ជះខ្ជាយច្រើន ហួសសម្បើមនេះផងដែរ។ ដោយហេតុនេះហើយ ទើបញ៉ាំងឲ្យ លោកប្រធានាធិបតីចិន Xi Jinping ព្យាយាមធ្វើការហាមឃាត់ ក្រុមក្មេងៗទាំងនោះ ក្នុងបំណងកុំឲ្យមានការ ចាយប្រាក់ខ្ជះខ្ជាយ ដែលអាចនាំឲ្យមាន ការប៉ះពាល់ដល់សង្គមជាតិផងដែរ។

តែយ៉ាងណាមិញ ការខិតខំប្រឹងប្រែងចាត់វិធានការទប់ស្កាត់ របស់ប្រធានាធិបតី Jinping ទំនងជាអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើពួកក្រុមយុវវ័យទាំងនោះ មិនព្រមបញ្ឈប់ នៅតែមានសកម្មភាពបង្អួតទ្រព្យសម្បត្តិ លើបណ្តាញទំនាក់ទំនងសង្គម បន្តទៅទៀតនោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត