សុត​បាល់​ចេញ​ពី​ដី​ខ្លួន​ឯង​ចម្ងាយ​ជាង​៥០​ម៉ែត្រ​បញ្ចូល​ទី​ ឲ្យ​ផ្អើល​មុន​បើក​ឆាក​ EURO​

ក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីស បានធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិក្រិក កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយពួកគេបានចាញ់គូប្រកួតរបស់ខ្លួន ក្នុងលទ្ធផល១ទល់នឹង២។ ត្រឹមតង់ទីមួយប៉ុណ្ណោះ អូទ្រីសបានតាមពីក្រោយក្រិក២គ្រាប់ សុតបញ្ចូលទីដោយកីឡាករ Petros Mantalos និង Ioannis Maniatis។

ក្នុងចំណោមគ្រាប់បាល់ទាំងពីរគ្រាប់នេះ មានមួយគ្រាប់ប្រហែលជាគ្រាប់បាល់ដែលមិនអាចបំភ្លេចបាន ដោយកីឡាករ Maniatis ខ្សែបម្រើរបស់ Olympiacos បានសុតបាល់បញ្ចូលទីចេញពីទឹកដីខ្លួនឯង ដែលស្ទើរតែមិនគួរឲ្យជឿ។

តាមរយៈគ្រាប់បាល់មួយគ្រាប់នេះ វាគឺជាកំហុសរបស់កីឡាករអ្នកចាំទី Adam Federici ដោយរូបគេបានចេញពីមុខទីរបស់ខ្លួនឆ្ងាយពេក ទើបបណ្ដាលឲ្យ Maniatis មានឱកាសសុតបាល់ជិត៥៥ម៉ែត្របញ្ចូលទីតែម្ដង។

សុត​បាល់​ចេញ​ពី​ដី​ខ្លួន​ឯង​ចម្ងាយ​ជាង​៥០​ម៉ែត្រ​បញ្ចូល​ទី​ ឲ្យ​ផ្អើល​មុន​បើក​ឆាក​ EURO​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • សុត​បាល់​ចេញ​ពី​ដី​ខ្លួន​ឯង​ចម្ងាយ​ជាង​៥០​ម៉ែត្រ​បញ្ចូល​ទី​ ឲ្យ​ផ្អើល​មុន​បើក​ឆាក​ EURO​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:កីឡា  ព័ត៌មាន
Tags: