អ៊ីតាលីរកអ្នកជំនួសលោក Conte បានក្រោយបញ្ចប់ Euro

អ៊ីតាលី បានប្រកាសថា លោក Giampiero Ventura នឹងមកបន្តកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិពីលោក Antonio Conte បន្ទាប់ពីយុទ្ធនាការពានប្រចាំទ្វីបនៅក្នុងប្រទេសបារាំងបញ្ចប់។

Giampiero-Ventura

កុងត្រារបស់លោក Ventura នៅក្នុងក្លិប Torino ឈានដល់ការព្រមព្រៀងគ្នាបញ្ចប់កាលពីថ្ងៃទី ២៥ ខែ ឧសភា បន្ទាប់ពីដឹកនាំបាន ៥ឆ្នាំ ហើយការមកកាន់ក្រុមជម្រើសជាតិនេះ គឺជាការងារដឹកនាំទី ២១របស់លោកចាប់តាំងពី ចូលមកដឹកនាំក្រុមយុវជន Sampdoria កាលពីឆ្នាំ ១៩៧៦មក។

គ្រូបង្វឹកជើងចាស់មានបទពិសោធន៍ច្រើន វ័យ ៦៨ឆ្នាំរូបនេះ នឹងមកជំនួសលោក Conte ដែលត្រូវទៅដឹកនាំជាគ្រូបង្វឹកក្លិបតោខៀវ Chelea ក្រោយពីដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីនេះ កាលពីឆ្នាំ ២០១៤។

ជម្រើស ជាតិអ៊ីតាល កំពុងបន្តយុទ្ធនាការជម្រុះ World Cup 2018 ដែលត្រូវទៅជួប អ៊ីស្រាអែល នាថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ៕