ហ្សូស បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ៥០លានរៀល

បន្ទាប់ពីបានយកឈ្នះក្រុមឆាយនីសតៃប៉ិ ២-០ នៅពហុកីឡដ្ឋានជាតិ ដើម្បីឡើងទៅជុំទី៣ពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជា បានទទួលទឹកប្រាក់ចំនួន៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងហ្សូស(ZEUS) បន្ថែមទៅលើទឹកប្រាក់ ដែលទទួលបានក្នុងម្នាក់ៗ១ពាន់ដុល្លារ ពីការផ្តល់ជូនរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន។
mm2

នេះជាលើកទី១ហើយ ដែលភេជ្ជៈប៉ូវកម្លាំង មានដើមកំណើតម៉ាកពីសហរដ្ឋអាមេរិក ហើយធ្វើការផលិតនៅប្រទសម៉ាឡេស៊ី ZEUS បានឧបត្ថម្ភនៅទឹកប្រាក់ដ៏ច្រើនបែបនេះដល់ក្រុមជម្រើសជាតិកម្ពុជា ហើយអគ្គនាយករងក្រុមហ៊ុន ស៊ូន ស៊ូន អហរ័ណ នីហរ័ណ បានប្តេជ្ញាថា នឹងបន្តចូលរួមជួយលើកស្ទួយវិស័យកីឡាជាតិបន្ថែមទៀត។
mm1

លោក គី សុងថេង អគ្គនាយករង ក្រុមហ៊ុន ស៊ូន ស៊ូន អហរ័ណ នីហរ័ណ បានថ្លែងក្រោយពេលប្រគល់ទឹកប្រាក់ឲ្យក្រុមជម្រើសជាតិ កាលពីយប់ថ្ងៃអង្គារ នោះថា៖«ការចូលរួមឧត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាចំនួន៥០លានរៀល នៅពេលនេះ គឺក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់ក្រុមកីឡាករ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការលើកកម្ពស់វិស័យកីឡាជាតិ។ ហេតុនេះរាល់ការពិសារភេសជ្ជៈប៉ូវកម្លាំង ZEUS របស់បងប្អូន គឺ ZEUS នៅតែយកទឹកប្រាក់៥០រៀលក្នុង១កំប៉ុង ដើម្បីជួយដល់ក្រុមកីឡាជាតិ»។

លោកបានបន្តថា៖«យើងប្តេជ្ញាថា នឹងបន្តចូលរួមលើកស្ទួយដល់កីឡាជាតិបន្ថែមទៀត ដូច្នោះសូមប្រិយមិត្តបន្តគាំទ្រភេសជ្ជៈប៉ូវកម្លាំង ZEUS ដើម្បីរួមគ្នាលើកស្ទួយដល់វិស័យកីឡាជាតិកម្ពុជា ខណៈ ZEUS មាន៣រសជាតិ គឺ Zeus Original, Zeus Strawberry និង Zeus Fruits Juice»៕