Man City ចង់បានកីឡាករពីក្លិប Dortmund ម្នាក់ទៀត

ក្លិប Manchester City មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធក្លិបអាល្លឺម៉ង់ Borussia Dortmund គឺកីឡាករ Pierre-Emerick Aubameyang ប៉ុន្តែត្រូវបង់តម្លៃខ្លួនក្នុងតំបន់ ៥៥លានផោន សម្រាប់កីឡាករអន្តរជាតិរបស់ប្រទេស Gabon នេះ។

Aubameyang

Aubameyang ដែលបានស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ឲ្យក្លិបនៅលីក Bundesliga នេះកាលពីរដូវកាលមុន អាចនឹងពិចារណាក្នុងផ្ទេរទៅចូលរួមជាមួយលោក Pep Guardiola នៅក្លិប City ទោះបីជាមានការចាប់អារម្មណ៍ពីក្លិបដទៃទៀត ដូចជាហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និងតោខៀវ Chelsea។

Aubameyang វ័យ ២៦ឆ្នាំ ដែលនៅសល់កុងត្រាលេង ៤ឆ្នាំទៀតជាមួយក្លិប ក្រោយពីទើបចុះហត្ថលេខាបន្តកុងត្រាថ្មីកាលពីឆ្នាំមុន និងកាលពីថ្មីៗផងដែរ បានចរចាជាមួយនឹងក្លិបយក្សអេស្បាញ Real Madrid ប៉ុន្តែរូបគេចង់ទៅលេងនៅ Premier League ជាង។

កីឡាករនេះនឹងក្លាយជាកីឡាករផ្ទេរលំដាប់ខ្ពស់ពីក្លិប Dortmund ម្នាក់ទៀតសម្រាប់លោក Guardiola ដែលទើបចុះហត្ថលេខាទិញយក Ilkay Gundogan ពីក្លិប Dortmund នេះកាលពីសប្តាហ៍មុន៕