ភ្ញាក់ផ្អើល! គ្រាន់តែដើមស្រូវសោះ អាចព្យាបាលជំងឺបានរហូតដល់ ១០ មុខឯណោះ

លោកស្រីវេជ្ជបណ្ឌិត Ann Wigmore គឺជាជនជាតិលីហ្សូរនៀកាត់អាមេរិច គាត់បានកើតនៅឆ្នាំ 1909 ហើយបានស្លាប់ទៅវិញនៅឆ្នាំ1994 ហើយគាត់ត្រូវបានប្រជាជនអាមេរិចហៅគាត់ថា “ពេទ្យទេវតា”។ លោកស្រីជាមនុស្សដំបូងដែលទទួលទានទឹកដើមស្រូវសាលី ដោយសារអ្នកស្រីបានសិក្សាស្វែងយល់លម្អិតពីលក្ខណៈសម្បត្តិព្យាបាលនៃទឹកស្រូវសាលី និងរបៀបដាំដុះនិងការលូតលាស់របស់វា។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់លោកស្រីបានបង្ហាញអោយដឹងថា ទឹកស្រូវមានប្រសិទ្ធភាពបំផុតក្នុងការសំអាតឈាមនិងសាពាង្គកាយ និងជួយដល់ស្បែកទៀតផង ដោយសារក្នុងទឹកស្រូវសាលីសម្បូរទៅដោយ ក្លរ៉ូភីល(សាជាតុពណ៌បៃតង), អាមីណួអាសុីត, សាធាតុរ៉ែ, និងអង់ស៊ីម ថែមទៀតផង។ ម្យ៉ាងវិញទៀត ម្សៅស្រូវសាលីតែ 7.5g អាហារូបត្ថម្ភច្រើនជាងការ៉ុតនិងស្ពៃ10ឯនោះ។ ដោយសារតែមានសាធាតុចិញ្ចឹងច្រើនលើសលប់ដូចច្នេះហើយ ទើបលោកស្រីវេជ្ជៈបណ្ឌិត Ann Wigmoreផ្ដល់អានុសាសន៍អោយទទួលទានទឹកស្រូវសាលីអោយបាន ពី 30ml ទៅ60ml ក្នុងមួយថ្ងៃ ។

ភ្ញាក់ផ្អើល! គ្រាន់តែដើមស្រូវសោះ អាចព្យាបាលជំងឺបានរហូតដល់ ១០ មុខឯណោះ

លោកស្រីAnn Wigmoreបានអះអាងថា លោកអ្នកគួរតែទទួលទានទឹកស្រូវសាលីប្រសិនបើអ្នកជួយបញ្ហាដូចខាងក្រោមៈ៖

  • ឈឺក្បាល
  • អាឡែហ្ស៊ីស្បែក ឬបញ្ហាស្បែក
  • ក្លិនខ្លួនមិនល្អ
  • មានបញ្ហាប្រព័ន្ធរំលាយអាហារ
  • ហើមពោះនិងស្ទះខ្យល់ក្នុងពោះវៀន
  • ឡើងទម្ងន់ឬសម្រកទម្ងន់ខុសធម្មតា
  • ទល់លាមក
  • អស់កម្លាំង, មិនសូវមានវិញ្ញាណក្នុងខ្លួន , ការចងចាំចុះខ្សោយ។
  • ជំងឺធ្លាក់ទឹកចិត្ត
  • ឆាប់ចាស់

នេះជារបៀបដើម្បីដាំស្រូវសាលី:

  • ត្រាំគ្រាប់ពូជស្រូវសាលីពី 8ទៅ12 ម៉ោង។
  • បន្ទាប់មកដាក់វាក្នុងកែវមួយ ហើយបិទគំរបអោយជិតកុំអោយខ្យល់ចូល (ទុកក្នុងកែវរយៈពេល24ម៉ោង រួចចាំលាងទឹកវា3ដង)។
  • ពេលស្រូវចាប់ផ្ដើមដុះពន្លក, យកវាទៅដាំក្នុងផើងដាច់ដោយឡែកមួយ ដែលត្រូវដាក់ដី 2/3នៃពាងនោះ។
  • ត្រូវស្រោចទឹកស្រូវសាលីអោយបានគ្រប់គ្រាន់ក្នុងអំឡុងពេល3ថ្ងៃដំបូង ដើម្បីកុំអោយវាស្ងួត។
  • ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ អ្នកត្រូវស្រោចទឹកនៅពេលព្រឹក និង ប្រស់ទឹកនៅពេលល្ងាច
  • ត្រូវយកផើងដែលដាំស្រុវសាី មកដាក់នៅកន្លែងដែលត្រូវពន្លឺព្រះអាទិត្យនៅថ្ងៃទី4។
  • សីតុណ្ហភាពដែលសមស្របបំផុត សម្រាប់អោយស្រូវសាលីលូតលាស់បានល្អបំផុតគឺ ពី 21 ទៅ 26 ដឺក្រេ។
  • នៅពេលដែលវា មានកំពស់ប្រហែល 20 សង់ទីម៉ែត្រ ចាំកាត់វាមកកិនយកទឹកផឹក៕

ប្រសិនបើលោកអ្នលគិតថា អត្តបទនេះមានសារៈប្រយោជន៍ សូមប្រិយមិត្តជួយចែករំលែកអត្តបទនេះទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារផង ហើយគេហៈទំព័រយើងខ្ញុំនិងខិតខំរកអ្វីថ្មីៗមកចែកជួនប្រិយមិត្តអោយបានដឹងបន្ថែមទៀត!!!

ប្រភព៖ khmerwonder

  • ភ្ញាក់ផ្អើល! គ្រាន់តែដើមស្រូវសោះ អាចព្យាបាលជំងឺបានរហូតដល់ ១០ មុខឯណោះ已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/08  Category:សុខភាព
Tags: