ផ្អើល​​​ឈូ! ​​ទូក​​មួយ​គ្រឿង​​​ក្រឡាប់​​លិច​​​​​បាត់​

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៨ មិថុនា ២០១៦ នេះ មាន​​ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយកើត​ឡើង ខណៈ​​ទូក​​​​មួយ​​គ្រឿង​​​មាន​មនុស្ស​ជិះ​​ជា​ច្រើន​នាក់បាន​​លិច​​ក្នុង​ទន្លេ បន្ទាប់​ពី​រ៉ឺ​យ៉ែ​ចេញ​ពី​ច្រាំង​បាន​​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ស្ថិត​នៅ​​ចំណុច​កំពង់ដ​កោះ​កែវ​ ​ក្នុងភូមិ​កោះ​កែវ ឃុំ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ប្រភព​ពី​​អ្នក​ភូមិ​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​​លិច​ទូក​នេះ គេ​មិន​​ទាន់​ដឹង​ច្បាស់​​នោះ​ទេ តែ​មុន​ពេល​កើតហេតុ គេ​ឃើញ​មេឃ​​រៀប​កល់​​​ភ្លៀង និង​មាន​ខ្យល់​​បក់​បោក​​យ៉ាង​​ខ្លាំង ដែលគេសង្ស័យថា អាចបោក​ទៅលើ​ទូក​មួយ​គ្រឿង​​នេះ​បណ្តាល​ឱ្យ​ក្រឡាប់​ ។មនុស្ស​​​​៦​​នាក់​​​​បាននិង​កំពុង​​បាត់​ខ្លួន ដោយ​អាជ្ញាធរ​បាន​ជួល​ទូក​នេសាទ​ជនជាតិ​វៀតណាម ​ជួយ​ចុះ​រក​​​ក្នុង​ទន្លេ ។

គិត​ត្រឹម​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ គេ​ចុះ​រាវរក​សព​មនុស្ស​ប្រុស​បាន​ម្នាក់​​ហើយ ។