ខណៈ​កំពុង​ភ្លៀង រលំ​ដើម​អំពិល​សង្កត់​រថយន្ត​៥​គ្រឿង

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ភ្លៀង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង ដើម​អំពិល​១​ដើម​ធំ​ទំហំ​ប្រហែល​២​អោប​នៅ​ក្នុង​សកល​វិទ្យាល័យ​ភ្នំពេញ​បាន​រលើង​ឫស​រលំ​សង្កត់​រថយន្ត​៥​គ្រឿង​ដែល​ចតនៅ​ទី​នោះ​បណ្ដាល​ឲ្យ​ខូច​ខាត​យ៉ាង​ដំណំ​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​សាកលវិទ្យាល័យ​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​រថយន្ត​ទាំង​៥​គ្រឿង​នោះ មាន​២​គ្រឿង​ត្រូវ​ដើម​អំពិល​សង្កត់​លើ​ជាប់​គឺ​រថយន្ត​ម៉ាក​ហ្ស៊ី​ប ពណ៌​ស្ករ ពាក់​ស្លាក​លេខ រដ្ឋ​05 2-0899 និង​មួយ​គ្រឿង​ទៀត​ម៉ាក​នី​សាន់ ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​05 2-0306 ។ ចំណែក​រថយន្ត​៣​គ្រឿង​ក៏​ត្រូវ​រង​ការ​ខូចខាត​ច្រើន​ណាស់​ដែរ ៕